ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសែនពិដោរ នៃអគារផ្ការំដួល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលរៀបចំដោយអគ្គាធិការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ដែលជាមន្រ្តីរាជការដែលជាសិក្ខាកាម យ៉ាងច្រើនកុះករ។