អង្គភាពគ្រប់គ្រងគម្រោងនៃ “គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)” រៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកដំបូងរបស់ខ្លួន ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម

ចេញ​ផ្សាយ​ ១៥ កុម្ភៈ ២០២៤ 3486

កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោងនៃ “គម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL)” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកដំបូងរបស់ខ្លួន ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសរបស់គម្រោង PCRL នៅសាលប្រជុំទន្លេបាសាក់ II ។

វត្តមានអ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន  ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការតម្រង់ទិស ឯកឧត្តម ស៊ី រ៉ាមុនី អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមមូលដ្ឋាននៃក្រសួងបរិស្ថាន កញ្ញា Rebekah BELL តំណាង FAO ប្រចាំប្រទេសកម្ពុជា  សមាជិកគណៈកម្មការតម្រង់ទិស និងតំណាងអង្គការដៃគូអនុវត្ត ព្រមទាំងសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោងសរុបចំនួន ២៩នាក់។

កិច្ចប្រជុំលើកដំបូងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងសកម្មភាពកែតម្រូវមួយចំនួនក្នុងយុទ្ធសាស្ត្រអនុវត្តគម្រោងពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមនានា ក៏ដូចជា ពិនិត្យកែសម្រួលលើផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ ២០២៤ របស់គម្រោងផងដែរ។

ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការតម្រង់ទិស និងក្រុមការងារសម្រេចបាននូវការព្រមព្រៀងលើចំណុចសំខាន់ៗ ដូចជា ធ្វើការពិនិត្យឡើងវិញលើលទ្ធភាពក្នុងការផ្លាស់ប្តូរ ឬជ្រើសរើសសហគមន៍ និងឃុំគោលដៅថ្មីបន្ថែម និងបញ្ចូលខេត្តកំពង់ឆ្នាំងជាខេត្តគោលដៅ បន្ថែមឱ្យបានចំនួន ៦ ខេត្តនៃតំបន់ជុំវិញបឹងទន្លេសាប  កែសម្រួលផែនការសកម្មភាពមួយចំនួន ដើម្បីឱ្យឆ្លើយតបនឹងក្របខ័ណ្ឌគោលនយោបាយអាទិភាពថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជុំវិញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប កិច្ចសហការ និងការបណ្តុះបណ្តាលមន្រ្តីកសិកម្មឃុំ ដែលរដ្ឋាភិបាលបាននិងកំពុងដាក់ពង្រាយនៅតាមឃុំគោលដៅនៃគម្រោង បង្កើនសមត្ថភាពកសិករលើការបន្ស៉ុំាទៅនឹងការប្រែប្រួលអាកាសធាតុ បច្ចេកទេសក្នុងការធ្វើកសិកម្មវៃឆ្លាត ដើម្បីជំរុញការផលិតស្រូវ និងការបន្សុទ្ធពូជស្រូវនានា ពិសេសពូជផ្ការំដួល និងពូជសែនក្រអូប។

កិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និង ឯកឧត្តមបណ្ឌិត ងិន ឆាយ បានផ្តល់អនុសាសន៍មួយចំនួន ជាពិសេសលើការស្នើឱ្យពិនិត្យឡើងវិញ ចំពោះផែនការសកម្មភាពរបស់គម្រោង PCRL សម្រាប់ឆ្នាំ ២០២៤ និងកំណត់សកម្មភាពអាទិភាពសំខាន់ៗ ដែលឆ្លើយតបនឹងគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ វិស័យកសិកម្ម និងបរិស្ថាន ជាពិសេសទាក់ទងនឹងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ការផលិតស្រូវ (ពូជស្រូវដែលមានការទទួលស្គាល់) និងកិច្ចសហការគាំទ្រដល់មន្រ្តីកសិកម្មឃុំ នៅតាមឃុំគោលដៅរបស់គម្រោង ថែមទៀតផង។

ដោយឡែក ក្រសួងបរិស្ថានផ្តោតសំខាន់លើការងារទាក់ទងនឹងការប្រែប្រួលអាកាសធាតុ   បរិស្ថាន ការអភិវឌ្ឍន៍បៃតង និងជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិ  ការសម្របសម្រួលលើការពន្លឿនលំហូរថវិកាសម្រាប់ អនុវត្តគម្រោង ពន្លឿនក្នុងការជ្រើសរើសបុគ្គលិក ដែលនៅសេសសល់ និងពិនិត្យលើលទ្ធភាពហិរញ្ញវត្ថុសម្រាប់ការទិញសម្ភារៈការិយាល័យបន្ថែម  ពន្លឿនក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង LoAs ជាមួយអង្គការដៃគូអនុវត្តទាំងបី ដើម្បីអនុវត្តសកម្មភាពជាក់លាក់ជាច្រើនរបស់គម្រោងដែលបានកំណត់រួច និងការស្វែងរកប្រភពសហហិរញ្ញប្បទានសំខាន់ៗបន្ថែមទៀត សម្រាប់អនុវត្តគម្រោង PCRL តាមរយៈគម្រោង ដៃគូផ្សេងទៀត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 79

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបពិភាក្សាជាមួយតំណាងសមាគមអភិវឌ្ឍន៍​ពាណិជ្ជកម្ម ខេត្តជើជាំង ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ​វិស័យ​កសិកម្ម

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 149

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ-សង្កាត់នៅខេត្តតាកែវ ដើម្បីតម្រង់ទិសលើការងារផ្សព្វផ្សាយ និង​ស្ថិតិកសិកម្ម

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយ​មន្ត្រី​កសិកម្មឃុំ-សង្កាត់ចំនួន១០០នាក់...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 696

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 814

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 794

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 749

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 994

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 983

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 926

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 956

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 935

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...