កម្ពុជាស្វាគមន៍អត្រាកំណើតកូនផ្សោតច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ!

ចេញ​ផ្សាយ​ ០៨ វិច្ឆិកា ២០២៤ 371

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន ២ទៀត។

នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុងឆ្នាំ ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក។ នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល និងផ្សោតស្លាប់ចំនួន ៩ក្បាល។ នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ក្បាល។ ចំណែកឆ្នាំ២០២៣ មានផ្សោតកើតចំនួន ៨ក្បាល និងស្លាប់ចំនួន៥ក្បាល និងនៅឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន ៩ក្បាល និងស្លាប់ទៅវិញចំនួន ៣ក្បាលប៉ុណ្ណោះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផល ដែលជារតនាសម្បត្តិរបស់ជាតិដ៏មានតម្លៃ។

ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៤ 288

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ០៩ វិច្ឆិកា ២០២៤ 337

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៧១ និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៧១និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ...
ចេញ​ផ្សាយ​ ០៩ វិច្ឆិកា ២០២៤ 332

អបអរសាទរខួបអនុស្សាវរីយ៏លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

អបអរសាទរខួបអនុស្សាវរីយ៏លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
ចេញ​ផ្សាយ​ ០៨ វិច្ឆិកា ២០២៤ 372

កម្ពុជាស្វាគមន៍អត្រាកំណើតកូនផ្សោតច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ!

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក...
ចេញ​ផ្សាយ​ ០៨ វិច្ឆិកា ២០២៤ 394

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ...
ចេញ​ផ្សាយ​ ០៨ វិច្ឆិកា ២០២៤ 364

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជន ពីការទប់ស្កាត់ និងការបង្រ្កាបបទល្មើសជលផលទូទាំងប្រទេស ក្នុងរដូវបិទនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជន ពីការទប់ស្កាត់ និងការបង្រ្កាបបទល្មើសជលផលទូទាំងប្រទេស ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១...
ចេញ​ផ្សាយ​ ០៧ វិច្ឆិកា ២០២៤ 472

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវបិទនេសាទ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤រដ្ឋបាលជលផល និងកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ០៧ វិច្ឆិកា ២០២៤ 465

អតីតកាល បច្ចុប្បន្ន និងអនាគត នៃដំណាំកៅស៊ូនៅកម្ពុជា

ដំណាំកៅស៊ូ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង ១សតវត្សមកហើយ កំពុងបន្តរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ សម្រាប់កម្ពុជា វិស័យកៅស៊ូ ជាប្រភពចំណូលថវិកាជាតិ និងប្រភពការងាររបស់ប្រជាជន។...
ចេញ​ផ្សាយ​ ០៧ វិច្ឆិកា ២០២៤ 454

អតីតកាល បច្ចុប្បន្ន និងអនាគត នៃដំណាំកៅស៊ូនៅកម្ពុជា

ដំណាំកៅស៊ូ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង ១សតវត្សមកហើយ កំពុងបន្តរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ សម្រាប់កម្ពុជា វិស័យកៅស៊ូ ជាប្រភពចំណូលថវិកាជាតិ និងប្រភពក...
ចេញ​ផ្សាយ​ ០៥ វិច្ឆិកា ២០២៤ 463

ឯកឧត្ដម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ

ឯកឧត្ដម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ
ចេញ​ផ្សាយ​ ០៤ វិច្ឆិកា ២០២៤ 465

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារអរគុណជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ញើសារលិខិតថ្វាយព្រះពរ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារអរគុណជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ០៣ វិច្ឆិកា ២០២៤ 617

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញជាអធិបតីចុះចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នារសៀលថ្ងៃទី០២ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញជាអធិបតីចុះចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់...