ព័ត៌មានផ្សេងៗទៀត
តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងអភិរក្ស យុទ្ធនាការដាក់ពង្រាយប្រអប់ជម្រកត្រីសិប្បនិម្មិត បានជួយស្តារឡើងវិញនូវប្រភពចំណីអាហារ (ស្មៅសមុទ្រ) ដែលទាក់ទាញឱ្យថនិកសត្វសមុទ្រដ៏កម្រប្រភេទនេះវិលមកវិញបាន។ មិនតែប៉ុណ្ណោះ ជួយការពារនិង អភិរក្សជីវៈចម្រុះ ស្មៅសមុទ្រ ប្រព័ន្ធអេកូឡូស៊ីសមុទ្រល្អ ធានាបាននូវនិរន្តរភាពជលផល គង់វង្ស និងផលនេសាទបានកើនឡើងថែមទៀត៕