នៅរសៀលថ្ងៃ០៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយលោកម៉ីច សុខន នាយកក្រុមហ៊ុន សុខកាណ្ឌីកា ហ្គ្រីន ខូ អិលធីឌី សហការណ៏ជាមួយរោងចក្រផលិតជីកសិកម្ម ICL/Potash Fertilizers នៃប្រទេសអ៊ីស៊្រាអែល ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ស្តីពីបច្ចុប្បន្នភាពនៃផលិតផលជីកសិកម្មនៅកម្ពុជា។ លោកម៉ីច សុខន បានជំរាបថាក្រុមហ៊ុនរបស់លោក និងសហការណ៏ជាមួយរោងចក្រផលិតជីកសិកម្ម ICL/Potash Fertilizers នៃប្រទេសអ៊ីស៊្រាអែលដើម្បីនាំជីធម្មជាតិមកផ្គត់ផ្គង់ទីផ្សារកសិកម្ម ដើម្បីជំរុញគុណភាពផលិផលកសិកម្មកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនលោកនិងរោងចក្រ ICL/Potash Fertilizers និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងក្នុងការពិនិត្យពិសោធន៍ និងទទួលស្វាគមន៍ប្រតិភូរាជរដ្ឋាភិបាលអោយទៅទស្សនៈកិច្ចនៅប្រទេសអ៊ីស៊្រាអែល។ ឆ្លើយតបទៅនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើអោយអ្នកឯកទេសអ៊ីស៊្រាអែលសហការណ៏ជាមួយអគ្គនាយកដ្ឋានកសិកម្មចុះជួយប្រជាកសិករក្នុងការសិក្សាស្រាវជ្រាវគុណភាពដី និងតម្រូវការនៃប្រភេទជីអោយត្រូវនិងដំណាំ ដើម្បីធានាគុណភាព និរន្តរភាពដី និងទទួលបាទទិន្នផលខ្ពស់ ហើយមិនបង្កផលប៉ះពាល់ដល់ផលិតផលកសិកម្មកម្ពុជា នាពេលអនាគត់។