ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ តាមដាននិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍន៍នានាក្នុងក្របខណ្ឌវិស័យកសិកម្ម និងពាក់ព័ន្ធវិស័យកសិកម្ម

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០១៩ 3693

នៅទីស្តីការក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ តាមដាននិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍន៍នានាក្នុងក្របខណ្ឌវិស័យកសិកម្ម និងពាក់ព័ន្ធវិស័យកសិកម្ម ហើយនិងស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ រួចដាក់ចេញនូវវិធានការ ឬយន្តការដោះស្រាយឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាពនិងប្រសិទ្ធផលប្រយោជន៍ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើន សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តនិងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ សមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងជាពិសេសចូលរួមចំណែកសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាបាលនាឆ្នាំ២០៣០។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព និងមន្រ្តី បង្គោលអនុវត្តគម្រោង។
 
បន្ទាប់ពីមន្រ្តីបង្គោលបានធ្វើបទបង្ហាញជូនអង្គប្រជុំបានជ្រាបពីវឌ្ឍនភាពរបស់គម្រោងដែលទាក់ទងនឹងប្រធានបទទី១- គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ទី២- ការអភិវឌ្ឍអនុវិស័យជនផល ទី៣- កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដោយលើកយកចំណុចសំខាន់ៗមកបកស្រាយដូចជាកញ្ចប់ថវិកាដែលត្រូវចំណាយ ពេលវាលាអនុវត្តគម្រោង ខេត្តគោលដៅ វិធីសាស្រ្តអនុវត្តគម្រោង លទ្ធផលអន្តរកាល លទ្ធផលរំពឹងទុក បញ្ហាប្រឈម ការចោទសួរ និងចម្លើយរបស់សមាជិក សមាជិកានិងជាពិសេសពីឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះស្ថាប័ន មន្រ្តីបង្គោល និងមន្រ្តីអនុវត្តគម្រោងដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តគម្រោងទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភ្នាក់ងារអភិវឌ្ឍអន្តរជាតិ និងដៃគូអភិវឌ្ឍនានាដែលបានជួយឧបត្ថម្ភ គាំទ្រគម្រោងអភិវឌ្ឍវិស័យកសិកម្ម ហើយបានថ្លែងអំណរគុណជូនចំពោះក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានជួយជ្រោមជ្រែង សហការក្នុងការអនុវត្តគម្រោងនានារហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋន្រ្តីសង្ឃឹម និងជឿជាក់ថាកិច្ចសហការដ៏ប្រពៃនេះនឹងបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរថែមទៀតប្រយោជន៍ដើម្បីកំណើនសេដ្ឋកិច្ច ការកែប្រែកម្រិតជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
ជាក្រឹត្យ ក្រមសត្យានុម័ត ការអនុវត្តគម្រោងជាក់ស្តែងនៅមូលដ្ឋានតែងតែផលិតបាននូវលទ្ធផលល្អ ហើយក៏ប្រទះបាននូវចំណុចខ្វះខាត ដូច្នេះ ដើម្បីបង្កើនចំណុចខ្លាំងថែមទៀត កាត់បន្ថយចំណុចខ្សោយ និងបន្តធ្វើនវានុវត្តន៍នូវរាល់ផែនការសកម្មភាពអនុវត្តគម្រោងឲ្យបានទទួលបានជោគជ័យតាមការគ្រោងទុក ឯកឧត្តមរដ្ឋមន្រ្តីបានជូនអនុសាសន៍ណែនាំសំខាន់ៗដល់មន្រ្តីបង្គោល និងមន្រ្តីអនុវត្តគម្រោងជាបន្តបន្ទាប់ដូចខាងក្រោម៖
១- មន្រ្តីដែលចូលរួមរៀបចំ ដឹកនាំ និងអនុវត្តគម្រោងត្រូវជ្រើសរើសកម្មវត្ថុរបស់គម្រោងឲ្យបានសមស្របតាមផែនការនយោ បាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ និងកំណើនសេដ្ឋកិច្ចជាតិ និងប្រជាជនគឺជារួមការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ហើយត្រូវតម្រង់ឲ្យចំគោលដៅនៃសេចក្តីត្រូវការរបស់អ្នកទទួលផលពីគម្រោងជាក់ស្តែង ជាពិសេសលទ្ធផលរំពឹងទុកគឺត្រូវឆ្លើយតបទៅតាមឆន្ទៈ និងសូចនាករណ៍របស់រាជរដ្ឋាភិបាល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 544

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 680

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 673

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 613

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 831

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 830

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 761

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 799

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 780

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 797

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 826

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...