លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលបានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសរុបការងារប្រចាំឆ្នាំ២០២០របស់នាយកដ្ឋាន

ចេញ​ផ្សាយ​ ២៥ ធ្នូ ២០២០ 10158

នារសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០របស់នាយកដ្ឋាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានការិយាល័យទាំង៦ក្រោមឱវាទផងដែរ។

ជាកិច្ចចាប់ផ្តើម លោកប្រធានបានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានការិយាល័យទាំង៦ក្រោមឱវាទដែលបានខិតខំបំពេញភារកិច្ចដោយអស់ពីកម្លាំងកាយចិត្តរយៈពេល១ឆ្នាំកន្លងមកនេះ ដែលបានចេញជាសមិទ្ធផលជាច្រើន។ ដោយសារបច្ចុប្បន្ន នៅទូទាំងសកលលោកកំពុងតែរស់នៅក្នុងគន្លងបែបថ្មីសម័យកាលកូវីដ-១៩ ទើបធ្វើឲ្យការជួបជុំក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានចំនួនតិច ដោយយកតែថ្នាក់ដឹកនាំនាយកដ្ឋាន និងថ្នាក់ដឹកនាំការិយាល័យមកចូលរួមតែប៉ុណ្ណោះ។

ជាការពិតណាស់ ដោយបច្ចុប្បន្នប្រទេសកម្ពុជា ព្រមទាំងប្រទេសទូទាំងសកលលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមទៅនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងនោះដែរនាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចូលរួមគ្នាទប់ស្កាត់ដើម្បីកាត់បន្ថយនូវហានិភ័យដែលអាចកើតមានគ្រប់ពេលជាយថាហេតុ ដោយបានធ្វើការណែនាំដល់គ្រប់មន្រ្តីក្រោមឱវាទនាយកដ្ឋានទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការធ្វើអនាម័យផ្ទាល់ខ្លួនឲ្យបានជាប់ជានិច្ច មិនថាក្នុងរង្វង់ម៉ោងធ្វើការនៅក្នុងក្រសួង ព្រមទាំងនៅបរិបទខាងក្រៅផងដែរ។ មិនតែប៉ុណ្ណោះ នាយកដ្ឋានក៏បានដាក់ចេញនៅគោលការណ៍មួយចំនួនដល់មន្រ្តីគ្រប់រូបក្រោមឱវាទ ឲ្យមកបំពេញការងារប្រចាំថ្ងៃរង្វង់៣០-៤០ភាគរយនៃមន្រ្តីទាំងអស់ ដោយធ្វើការពាក់ម៉ាសជាប្រចាំចំពោះវត្តមានរបស់មន្រ្តីដែលមានក្នុងការិយាល័៏យទាំង៦ ដោយធ្វើការឆ្លាស់វេនគ្នាជាប្រចាំ ព្រមទាំងធ្វើការវាស់នៅកំដៅគ្រប់មន្រ្តីទាំងអស់មុនចេញចូលក្នុងការិយាល័យធ្វើការផងដែរ។ លើសពីនេះទៅទៀត លោកប្រធានក៏បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំការិយាល័យទាំង៦ធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់ចំពោះមន្រ្តីដែលខិតខំប្រឹងប្រែងបំពេញកិច្ចការដើម្បីនាយកដ្ឋានឲ្យមានរីកចម្រើន និងណែនាំដល់មន្រ្តីគ្រប់រូបឲ្យយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់ខ្លួនដែលប្រធានបានដាក់ជូន ជៀសវាងរាល់បាតុភាពទាំងឡាយដែលអាចកើតមានឡើង។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានក៏បានចែករំលែកនៅបទពិសោធន៍ល្អៗជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់អស់រយៈពេលប្រមាណជិត៣០ឆ្នាំកន្លងមកនេះ ទាំងក្នុងបរិបទការងារ និងសង្គមខាងក្រៅ។ បន្ថែមពីនេះទៅទៀត លោកប្រធានក៏បានពាំនាំប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តម ​វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់មន្រ្តីក្រោមឱវាទទាំងអស់ ក្នុងការដឹកនាំនាយកដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ជាកិច្ចបញ្ចប់ លោកប្រធានក៏សូមធ្វើការជូនពរដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ និងមន្រ្តីក្រោមឱវាទទាំងអស់ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៦ កញ្ញា ២០២៤ 69

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយអង្គភាពសារព័ត៌មានត្នោត អ៊ែប

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យអង្គភាពសារព័ត៌មានត្នោត អ៊ែប ចូលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៦ កញ្ញា ២០២៤ 66

១០០ឆ្នាំ នៃដំណាំកៅស៊ូនៅកម្ពុជា

ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដែលកាលណោះ ជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 136

កឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុន កូវីផាម៉ា ក្រុមហ៊ុ វ៉ារ៉ាណាស៊ី និងក្រុមហ៊ុន សេដ្ឋិកុលា ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុន កូវីផាម៉ា ក្រុមហ៊ុ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 134

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅក្នុងឃុំត្រមូង ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានប្រជុំពិភាក្សាការងារនៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 123

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញចូលរួមវេទិកាបូកសរុប និងប្រកាសលទ្ធផលនៃកម្មវិធីអ្នកដឹកនំាសាកលឆ្នំា២០២៤ ក្រោមប្រធានបទ ការលើកកម្ពស់ផលិតភាពកសិកម្ម​តាមរយៈបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការី មកពីអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានកសិ-ឧស្សាហកម្ម...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៤ 206

លិខិតអបអរសាទរ ពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនចំពោះ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

លិខិតអបអរសាទរ ពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនចំពោះ សម្ដេចអគ្គមហាសេនាធិបតីតេជោ...
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 197

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 226

សេចក្តីជូនដំណឹង ស្តីពី ការប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងជាប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្តីជូនដំណឹង ស្តីពី ការប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងជាប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 227

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបសម្តែងការគួរសមជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (Mid-term Review Mission ADB) សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)

នៅរសៀលថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី...
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 220

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបបទល្មើសជលផល នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលព្រៃវែង រួមជាមួយអធិការដ្ឋានរដ្ឋបាលជលផល...
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 216

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ជួបពិភាក្សាជាមួយក្រុមហ៊ុន សុភក្តិនីកា អំពីការងាររៀបចំកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានជួបពិភាក្សាជាមួយក្រុមហ៊ុន សុភក្តិនីកា អ៉ិនវេសមេន...
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 216

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យវឌ្ឍនភាពសិប្បកម្មកែច្នៃកៅស៊ូសន្លឹក ស្ថិតនៅក្នុងឃ្មុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ចាម

នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យវឌ្ឍនភាពសិប្បកម្មកែច្នៃកៅស៊ូសន្លឹក...