ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចូលរួមក្នុងពិធីបិទមហាសន្និបាតសហព័ន្ធស្រូវអង្គរកម្ពុជា អាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រេីសរេីស ប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមជឿជាក់យ៉ាងមុតមាំលេីប្រធានសហព័ន្ធ និងប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ អាណត្តិថ្មីនេះ ដែលពោរពេញដោយសមត្ថភាព និងភាពជាអ្នកដឹកនាំ នឹងបន្តជួយប្រជាកសិករទទួលលំហូរទីផ្សារ និងទទួលបានតម្លៃសមរម្យ៕