ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ JC កម្ពុជា-វៀតណាមលើកទី២១

ចេញ​ផ្សាយ​ ២ ធ្នូ ២០២៥ 919

នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ JC កម្ពុជា-វៀតណាមលើកទី២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីថា្នក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំបានពិភាក្សា ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ JC កម្ពុជា-វៀតណាមលើកទី២១ តាមវិស័យ និងអនុវិស័យពាក់ព័ន្ធ។ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានពាក់ព័ន្ធនឹងចំណុច "Cooperation in Agriculture, Forestry and Fisheries" ដែលឯកឧត្តម ហុង ណារិត បានលើកឡើងនៅក្នុងកិច្ចប្រជុំអំពីយុទ្ធសាស្រ្តនិងគោលនយោបាយរបស់ក្រសួង និងបានផ្តល់ធាតុចូលសំខាន់ៗ ទាក់ទងនឹងវិស័យកសិកម្ម ជូនអង្គប្រជុំទាំងមូល ដើម្បីត្រៀមពិភាក្សាក្នុងកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (Joint Commission on Economic, Culture, Scientific and Technological Cooperation) នៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅខេត្តសៀមរាប ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 99

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំមន្ត្រីជំនាញ ប្រមូលផលដំណាំបន្លែលើកទី១ សម្រាប់ផ្គត់ផ្គង់ចែកជូនដល់​បងប្អូន​ភៀសសឹក នៅស្រុកមួយចំនួន ក្នុងខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី​ជំនាញ​​ចូលរួមប្រមូលផលដំណាំបន្លែលើកទី១ នៅសួនបន្លែរបស់​កាយ​ឫទ្ធិនារីកម្ពុជា...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 103

ចលនា «យើងរួមគ្នាដើម្បីជាតិ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ក្រោមការដឹកនាំរបស់លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាសាខា បានចាប់ផ្ដើមប្រមូលផលបន្លែជូនទៅកាន់វីរយុទ្ធជន និងជនភៀសសឹកហើយ

ចលនា «យើងរួមគ្នាដើម្បីជាតិ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ក្រោមការដឹកនាំរបស់លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាសាខា បានចាប់ផ្ដើមប្រមូលផលបន្លែជូនទៅកាន់វីរយុទ្ធជន...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 106

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ឌី​ សានឿន​ ត្រូវជាម្តាយរបស់​ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ជូ​ វិជិត្ត​ រដ្ឋលេខាធិការប្រចាំការ​ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 104

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការដាំដុះស្រូវឆ្លាតវៃស្របតាមការបម្រែបម្រួលអាកាសធាតុ» នៅខេត្តតាកែវ

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 222

អំណោយរបស់សប្បុរសជនបុរីអូគីដេ២ និងក្រុមហ៊ុន Unidry Cambodia ត្រូវបានចែកជូនជនភៀសសឹក១២០០គ្រួសារ នៅស្រុកអូរជ្រៅ

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សប្បុរសជននៅបុរីអ័រគីដេ២ និងក្រុមហ៊ុន Unidry Cambodia តាមរយៈ លោកស្រី ប្រុស ចាន់ធឿន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកអំណោយសប្បុរសធម៌...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 216

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យការរៀបចំជម្រកបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅលំនៅដ្ឋានបាន

នាថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៨ មករា ២០២៦ 246

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមក្នុងពិធីដាំបន្លែសម្រាប់ផ្គត់ផ្គង់ជូនវីរកងទ័ពប្រចាំការ នៅភូមិភាគទី៤ ខេត្តសៀមរាប

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីដាំបន្លែសម្រាប់ផ្គត់ផ្គង់ជូនកងកម្លាំង...
ចេញ​ផ្សាយ​ ១៨ មករា ២០២៦ 259

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញចូលរួមប្រមូលផលបន្លែ និងស៊ុតដើម្បីផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្តមអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ១៨ មករា ២០២៦ 250

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែបងប្អូនភៀសសឹកនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៧ មករា ២០២៦ 338

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍នេសាទ និងពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ នៅខេត្តកំពង់ធំ

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា រួមជាមួយមន្រ្តីជំនាញ...
ចេញ​ផ្សាយ​ ១៧ មករា ២០២៦ 409

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធស្ថានីយភ្ញាស់កូនមាន់របស់ក្រុមហ៊ុន BDH TMH នៅខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធស្ថានីយភ្ញាស់កូនមាន់របស់ក្រុមហ៊ុន...