ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែបងប្អូនភៀសសឹកនៅទីតាំងសុវត្ថិភាព ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពុកម៉ែបងប្អូនអំពីការចរចាបទឈប់បាញ់ និងស្ថានភាពតំបន់ព្រំដែននៅខេត្តបន្ទាយមានជ័យ។ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តនឹងបន្តគាំពារពុកម៉ែបងប្អូនទាំងអស់រហូតដល់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញ៕