សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព”

ចេញ​ផ្សាយ​ ២៧ កញ្ញា ២០២៣ 16718

ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ប្រចាំនៅកម្ពុជា(GIZ) បានរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាព ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ណាគារគ្លរៀស ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ១១ខេត្ត សហព័ន្ធស្វាយចន្ទី សមាគមស្វាយចន្ទី សហគមន៍កសិកម្ម វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ៥០រូប។ សិក្ខាសាលានេះមានគោលបំណងគឺ៖ (១)ពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(ការិយាល័យកសិ-ឧស្សាហកម្ម) វិស័យឯកជន និងសហគមន៍កសិកម្មដែលបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា (២)បង្កើនចំណេះដឹងរបស់អ្នកពាក់ព័ន្ធ និងតួអង្គពាក់ព័ន្ធលើស្តង់ដារគុណភាពគ្រាប់ស្វាយចន្ទីស្រស់ ដើម្បីជួយសម្រួលដល់ការកំណត់តម្លៃសមស្រប និងមានតម្លាភាព និង(៣)បង្កើតភាពជាដៃគូដើម្បីផ្សារភ្ជាប់គម្លាតរវាងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដូចជា នាយកដ្ឋានកសិឧស្សាហកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យឯកជន/អ្នកកែច្នៃ និងសហគមន៍កសិកម្មដើម្បីពង្រឹងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ មេសា ២០២៦ 223

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ និងពិភាក្សាការងារលើការរៀបចំ​ បណ្ឌិតសភាវិទ្យសាស្រ្តកសិកម្ម​ (CASA) នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

នាព្រឹកថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ និងពិភាក្សាការងារលើការរៀបចំ​ បណ្ឌិតសភាវិទ្យសាស្រ្តកសិកម្ម​ (CASA)...
ចេញ​ផ្សាយ​ ២១ មេសា ២០២៦ 225

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំប្រតិភូ ក្រសួង​កសិកម្ម ចូលរួមមហាសន្និបាតអង្គការ FAO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (APRC) លើកទី៣៨ នៅប្រទេសព្រុយណេ ដារូសាឡឹម

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារបច្ចេកទេស...
ចេញ​ផ្សាយ​ ២១ មេសា ២០២៦ 278

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំក្រុម​ការងារ​ជំនាញប្រជុំពីការរៀបចំបញ្ចូលសេវាសាធារណៈសម្រាប់ការ​ផ្តល់​លិខិត​អនុញ្ញាតពាក់ព័ន្ធវិស័យជលផលតាមប្រព័ន្ធអេឡិចត្រូនិក

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋ​លេខាធិការ ទទួលបន្ទុកការងារឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំរៀបចំបញ្ចូលសេវាសាធារណៈ​សម្រាប់​​ការផ្តល់លិខិតអនុញ្ញាតបង្កើតទីតាំងទិញ-លក់...
ចេញ​ផ្សាយ​ ២០ មេសា ២០២៦ 388

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រជាកសិករទូទាំងប្រទេស មានក្តីសោមនស្សរីករាយឥតឧបមា ក្រោយទទួលដំណឹងអំពីជោគជ័យនៃការវះកាត់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រជាកសិករទូទាំងប្រទេស មានក្តីសោមនស្សរីករាយឥតឧបមា ក្រោយទទួលដំណឹងអំពីជោគជ័យនៃការវះកាត់របស់...
ចេញ​ផ្សាយ​ ២០ មេសា ២០២៦ 365

សារលិខិតថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សារលិខិតថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១៣ មេសា ២០២៦ 1072

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 1039

កាកសំណល់សត្វជាប្រភពនៃការបង្កើតថាមពល និងជីធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ

តាមរយៈគម្រោងខ្សែរច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) គឺកសិករដែលចិញ្ចឹមសត្វអាចបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ «ឡជីវឧស្ម័ន»។ នេះជាដំណោះស្រាយដែលជួយឱ្យជីវភាពកាន់តែប្រសើរឡើង...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 950

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ថៃ វិឡាល័យ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទិ្ធពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩​ និងទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ​ ២៥៧០

នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ថៃ វិឡាល័យ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 983

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ផូ​ ភួង​ ដែលត្រូវជាម្តាយបង្កេីតរបស់​ ឯកឧត្តមនាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ

នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​...
ចេញ​ផ្សាយ​ ១២ មេសា ២០២៦ 932

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ៥០០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកំលាំងយោធាការពារនៅទិសឧត្តរមានជ័យ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ៥០០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 1246

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពនាទីព្រៃកោងកាងនិងបញ្ហាប្រឈមនៅក្នុងខេត្តចំនួន២

នៅថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៩ មេសា ២០២៦ 1229

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំ​ក្រុមការងារ បន្តចុះពិនិត្យស្ថានភាពផលិតកម្មដំណាំស្ពៃក្ដោប និងការ៉ុត នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានបន្តដឹកនាំក្រុមការងារអនុវត្តម្រោងថ្នាក់ខេត្តមណ្ឌលគិរី...