សិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព”

ចេញ​ផ្សាយ​ ២៧ កញ្ញា ២០២៣ 6566

ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ប្រចាំនៅកម្ពុជា(GIZ) បានរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍភាពជាដៃគូក្នុងការកំណត់តម្លៃប្រកបដោយនិរន្តរភាព” ក្រោមអធិបតីភាព ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ណាគារគ្លរៀស ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ១១ខេត្ត សហព័ន្ធស្វាយចន្ទី សមាគមស្វាយចន្ទី សហគមន៍កសិកម្ម វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ៥០រូប។ សិក្ខាសាលានេះមានគោលបំណងគឺ៖ (១)ពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(ការិយាល័យកសិ-ឧស្សាហកម្ម) វិស័យឯកជន និងសហគមន៍កសិកម្មដែលបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា (២)បង្កើនចំណេះដឹងរបស់អ្នកពាក់ព័ន្ធ និងតួអង្គពាក់ព័ន្ធលើស្តង់ដារគុណភាពគ្រាប់ស្វាយចន្ទីស្រស់ ដើម្បីជួយសម្រួលដល់ការកំណត់តម្លៃសមស្រប និងមានតម្លាភាព និង(៣)បង្កើតភាពជាដៃគូដើម្បីផ្សារភ្ជាប់គម្លាតរវាងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដូចជា នាយកដ្ឋានកសិឧស្សាហកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យឯកជន/អ្នកកែច្នៃ និងសហគមន៍កសិកម្មដើម្បីពង្រឹងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៧ មករា ២០២៥ 263

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពទឹកសង្គ្រោះស្រូវ នៅស្រុកបាទី ខេត្តតាកែវ

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើដោយឯកឧត្តម ឈុំ ឆុនលី និង​លោកញឹប ស៊្រន ប្រធានមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ២៧ មករា ២០២៥ 254

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ភីភីអេហ្វ យុំាមី មេនូហ្វេកឆឺរីង ឯ.ក

នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម...
ចេញ​ផ្សាយ​ ២៧ មករា ២០២៥ 262

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប​ និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប​...
ចេញ​ផ្សាយ​ ២៧ មករា ២០២៥ 277

អាជីវករលក់ជី និងថ្នាំកសិកម្ម គាំទ្រគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការចងក្រងសហគមន៍កសិកម្មទំនើប និងកាត់បន្ថយថ្លៃដើមផលិត

អាជីវករលក់ជី និងថ្នាំកសិកម្ម គាំទ្រគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការចងក្រងសហគមន៍កសិកម្មទំនើប និងកាត់បន្ថយថ្លៃដើមផលិត
ចេញ​ផ្សាយ​ ២៦ មករា ២០២៥ 287

លោកបណ្ឌិតព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយកសិករអ្នកផលិតស្រូវប្រាំង និងស្រូវវស្សារនៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិតព្រំ សុមានីប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំគំរូ...
ចេញ​ផ្សាយ​ ២៥ មករា ២០២៥ 355

កម្ពុជាស្វាគមន៍កូនផ្សោតទី២ នាដើមឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង!

គ្រាន់តែនៅក្នុងខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ២ក្បាល ដែលកូនផ្សោតកើតថ្មីទាំង២ក្បាលនេះ ប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល...
ចេញ​ផ្សាយ​ ២៥ មករា ២០២៥ 322

ទិដ្ឋភាពទូទៅនៃពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥»

ទិដ្ឋភាពទូទៅនៃពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ...
ចេញ​ផ្សាយ​ ២៥ មករា ២០២៥ 318

តំណាងប្រជាកសិករនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ អរគុណដល់ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ដែលជួយអន្តរាគមន៍ផ្តល់ទឹកសង្រ្គោះស្រូវជូនកសិករនៅរដូវប្រាំងនេះ

តំណាងប្រជាកសិករនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ប្រជាកសិករដែលធ្វើស្រែប្រាំងឆ្នាំនេះខ្វះទឹកប្រើប្រាស់ ដោយសារតែពួកគាត់ធ្វើស្រែច្រើនលើសគោលការណ៍ដែលក្រសួងបានកំណត់។...
ចេញ​ផ្សាយ​ ២៥ មករា ២០២៥ 319

អាជីវករលក់ដូរជី-ថ្នាំកសិកម្មខេត្តកំពង់ឆ្នាំង ប្តេជ្ញា​ចូល​រួមផ្សព្វផ្សាយជាវិជ្ជមាន​ជួយ​ដល់ប្រជាកសិករ

អាជីវករលក់ដូរជី-ថ្នាំកសិកម្មខេត្តកំពង់ឆ្នាំង ប្តេជ្ញា​ចូល​រួមផ្សព្វផ្សាយជាវិជ្ជមាន​ជួយ​ដល់ប្រជាកសិករ
ចេញ​ផ្សាយ​ ២៥ មករា ២០២៥ 352

អាជីវករលក់ជី និងថ្នាំកសិកម្ម នៅខេត្តបន្ទាយមានជ័យ​ ស្វែងយល់ថា​ ការផ្សព្វផ្សាយបញ្ហាអវិជ្ជមានទាក់ទងវិស័យកសិកម្ម មិនជួយដល់ប្រជាកសិករនោះទេ

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ អាជីវករលក់ជី​ និងថ្នាំកសិកម្មជាង១០០នាក់ នៅខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ២៤ មករា ២០២៥ 333

កូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង ៩:៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅអន្លង់ត្បូងខ្លា...