នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្មខេត្ត ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ កម្លាំងវរៈសេនាតូចកាំភ្លើងធំយោធភូមិគាគ២ រដ្ឋបាលឃុំព្រធាតុ និងរដ្ឋបាលឃុំមៀន កម្លាំងគណ:កម្មការសហគមន៍នេសាទបឹងក្រពិត ដោយចុះល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្ត្របឹងក្រពិត ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
វត្ថុតាងដែលក្រុមការងាររឹបអូសបាន និងបំផ្លាញចោលនៅនឹងកន្លែងរួមមាន ឧបករណ៍លូស្បៃមុងចំនួន ៣២មាត់ របាំងស្បៃមុងប្រវែងចំនួន ៨០០ម៉ែត្រ បង្គោលជម្រឹងចំនួន ៤៨០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិមានទម្ងន់ ៦៤គីឡូក្រាម។
ឯកឧត្តមអនុរដ្ឋលេខាធិការ គូសបញ្ជាក់ថា ក្រុមការងារនឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តារស្រុក ក្នុងខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕