ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការជ្រើសរើសមន្ត្រីកសិកម្មឃុំ ធ្វើដោយតម្លាភាព

ចេញ​ផ្សាយ​ ៥ ធ្នូ ២០២៣ 4571

ឯកឧត្តម ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ បានថ្លែងថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួ២៥០នាក់ សម្រាប់ឆ្នាំ២០២៣ ធ្វើឡើងប្រកបដោយតម្លាភាព និងស្របតាមគោលនយោបាយរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យកសិកម្ម និងជួយឱ្យកសិករមានជីវភាពល្អប្រសើរនៅតាមមូលដ្ឋាន។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល នៅរសៀលថ្ងៃច័ន្ទទី៤ ខែធ្នូ ឯកឧត្តម ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ បានថ្លែងថា អ្នកដែលមានឈ្មោះប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំចឭ នៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ  ត្រូវឆ្លងកាត់ការជ្រើសរើសប្រកបដោយតម្លាភាព សុក្រិតភាព ប្រសិទ្ធភាព  និងយុត្តិធម៌។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ថ្លែងបន្តថា មន្ត្រីកសិកម្មឃុំដែលប្រឡងជាប់ត្រូវតែជាអ្នកមានសមត្ថភាព មានឆន្ទៈបំពេញការងារ មានភាពឆ្លាតវៃក្នុងការជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបបញ្ហាប្រឈមនានាលើវិស័យកសិកម្ម។

ផ្ទុយទៅវិញ បើមន្ត្រីដែលប្រឡងជាប់ ហើយមិនបានបំពេញការងាររបស់ខ្លួនឱ្យបានល្អទេ នឹងប្រឈមការលុបឈ្មោះចេញពីក្របខណ្ឌ និងប្រគល់ជូនបេក្ខជនបម្រុងធ្វើការងារជំនួសវិញ។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងក្នុងសន្និសីទរួមគ្នានេះដែរថា ការប្រឡងចូលជាមន្ត្រីកសិកម្មឃុំ  ចំនួន២៥០នាក់ នៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ  ធ្វើឡើងដោយស្មើភាព  តម្លាភាព និងមិនឱ្យមានបែកវិញ្ញាសារប្រឡងនោះទេ ពោលគឺអ្នកចេះត្រូវប្រឡងជាប់ដោយសមត្ថភាព។

ឯកឧត្តមថ្លែងបន្តថា ក្រោយពីប្រឡងជាប់មន្ត្រីទាំងនោះនឹងត្រូវឆ្លងកាត់ការធ្វើកម្មសិក្សារយៈពេលមួយឆ្នាំ ដើម្បីបំរើការងារនៅតាមឃុំនានាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់។

លោក ឆាត សម្បត្តិ រស់នៅខេត្តកំពត ដែលជាបេក្ខជនម្នាក់ ដែលមានឈ្មោះប្រឡងមន្ត្រីកសិកម្មឃុំ និយាយថា ការដាក់ពាក្យប្រឡងចូលមន្ត្រីកសិកម្មឃុំ មានតម្លាភាព  ហើយបេក្ខជនទាំងអស់ទទួលបានព័ត៌មានគ្រប់គ្រាន់ និងទូលំទូលាយថែមទៀតផង។

លោក ឆាត សម្បត្តិ បញ្ជាក់ថា លោកដាក់ពាក្យប្រឡងជំនាញមើលគុណភាពដី មើលដំណាំ និងសត្វល្អិត ដោយសារនៅក្នុងសហគមន៍របស់គាត់ គុណភាពដីនៅមានបញ្ហាច្រើនត្រូវដោះស្រាយ។

លោក ឆាត សម្បត្តិ អះអាងថា បើសិនប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំ លោកនឹងយកចំណេះដឹងនិងបទពិសោធន៍ដល់កសិករ ឱ្យចេះធ្វើកសិកម្មទទួលបានទិន្នផលខ្ពស់ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។

គួរបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការគ្នាជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន២៥០នាក់ សម្រាប់ឆ្នាំ២០២៣។ បន្ទាប់មក នៅឆ្នាំ២០២៤ខាងមុខនេះ ក្រសួងនឹងបន្តជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ៨០០នាក់ទៀត  ខណៈនៅឆ្នាំ២០២៥ នឹងបន្តជ្រើសរើសបង្រ្គប់ចំនួន៥៥០នាក់បន្ថែមទៀត  ដើម្បីឱ្យគ្រប់ចំនួន១៦០០នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 516

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 614

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 609

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 632

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 636

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 662

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 632

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 672

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 663

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 666

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 647

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...