ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រី ជំនាញនៃក្រសួងកសិកម្ម ដែលបានចុះជួយដោះស្រាយ បញ្ហាកង្វះទឹកនៅរដូវរាំងស្ងួត ការចុះជួយកំចាត់ សត្វល្អិតចង្រៃបំផ្លាញដំណាំ និងចែកពូជស្រូវ ដល់ប្រជាកសិករនៅតាមូលដ្ឋាន ដែលរងគ្រោះ ដោយសារទឹកជំនន់ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តមថ្លែងដូច្នេះ នៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និង ទិសដៅអនុវត្ត ឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕