ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីមកពីរដ្ឋបាលជលផល បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីពិនិត្យនិងពិភាក្សាលើការស្នើសុំចុះហត្ថលេខានិងបន្តនិតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាកស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមនិងវប្បធម៌ នៃគណៈរដ្ឋមន្ត្រី រួមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត៕