ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., Ltd.)

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5721

កម្មវិធីទី៣៖
នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., Ltd.) ស្ថិតក្នុងស្រុកម៉ាឡៃ។

នាឱកាសនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម គឹង វណ្ណ: និងឯកឧត្តម លី សារី អភិបាល រងខេត្តបន្ទាយមានជ័យផងដែរ។ រៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបលោក តឹក សុភក្តិ នាយកចាត់ការទូទៅ បានឱ្យដឹងថាក្រុមហ៊ុននេះ ជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត ដែលមានដើមទុនចុះបញ្ជីចំនួន ១ ៥០០ ០០០ ដុល្លារអាមេរិក នៅក្រសួងពាណិជ្ជកម្ម និងជាក្រុមហ៊ុនវិនិយោគមួយបានបង្កើតដោយ ក្រុមហ៊ុន Paper Tree Holding Co., Ltd. នៅខេត្ត Prachinburi ប្រទេសថៃតំណាងដោយលោក Surasak Boonnitipat ពាណិជ្ជករសញ្ជាតិថៃ។ ក្រុមហ៊ុននេះមានកម្មវត្ថុវិនិយោគបង្កើតកសិដ្ឋានបណ្តុះកូនឈើ និងដាំឈើឧស្សាហកម្ម (ដើមប្រេងខ្យល់) និងសាងសង់រោងចក្រកែច្នៃឈើពាក់កណ្តាលសម្រេច ដើម្បីយកចំណិតឈើទៅផលិតជាក្រដាស និងជាថាមពលនៅប្រទេសថៃ។

ដើម្បីគាំទ្រ និងលើកទឹកចិត្តក្នុងការប្រើប្រាស់ កែច្នៃវត្ថុធាតុដើមជាឈើដាំក្នុងស្រុក ព្រមទាំងលើកទឹកចិត្តដល់ការដាំឈើជាចម្ការលក្ខណៈគ្រួសារ តាមរយៈផលិតកម្មតាមកិច្ចសន្យា (រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋមូលដ្ឋាន) ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងគាំទ្រក្រុមហ៊ុនឱ្យពង្រីកការដាំឈើលើផ្ទៃដីដែលមានស្រាប់ និងធ្វើកិច្ចសន្យាដាំជាមួយក្រុមហ៊ុនក្នុងស្រុក ជាមួយកសិករ ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យក្រុមហ៊ុនបង្កើតរោងម៉ាស៊ីនកែច្នៃឈើចំណិត ឬឈើចិញ្ច្រាំ (Wood Chip) ០១កន្លែងស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ (ប្រកាសលេខ ១០១ប្រក.កសក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ និងប្រកាសលេខ ១១១ប្រក.កសក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០)។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតរោងចក្រកែច្នៃ ឬផលិតក្រដាស់នៅកម្ពុជាតែម្តង ប្រសើរជាងដឹកជញ្ជូនវត្ថុធាតុដើមទៅប្រទេសថៃ។ ចំពោះការងារបច្ចេកទេសទាក់ទងការដាំ និងបង្កាត់ ក្រុមហ៊ុនត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ខាងក្រោមនេះគឺជាព័ត៌មានលម្អិតទាក់ទងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន៖

បច្ចុប្បន្នរោងម៉ាស៊ីនកែច្នៃឈើចំណិត ឬឈើចិញ្ច្រាំ (Wood Chip) នេះមាន ០១ខ្សែចង្វាក់ផលិតកម្មកែច្នៃប្រភេទធំ ដែលមានសមត្ថភាពផលិត (ការចិញ្ច្រាំឈើមូលដើមប្រេងខ្យល់) ពី ១៥-២០តានក្នុង១ម៉ាង ដែលដំណើរការពី៦-៨ម៉ោង/ថ្ងៃ (ថ្ងៃការងារមានចំនួន២០-២៤ថ្ងៃ/ខែ មានអត្រាកែច្នៃស្មើ ៨០% (ក្នុងនោះអត្រាបាត់បង់លើសំបកចំនួន ១៨% និងអាចម៍រណា ចំនួន ២%)។ ក្រុមហ៊ុនមានចម្ការឈើដើមប្រេងខ្យល់ (ពូជបង្កាត់ K7) ចំនួន ០៤កន្លែង (ក្នុងខេត្តបន្ទាយមានជ័យ ០២កន្លែង បាត់ដំបង០១កន្លែង និងប៉ៃលិន ០១កន្លែង) លើផ្ទៃដីសរុបទំហំ ១ ០៥៦ហត។ ឆ្នាំ២០១៧-២០១៨ ក្រុមហ៊ុនបានដាំកូនឈើសរុបចំនួន ២ ៣៤៤ ៥៦៤ដើម។ បច្ចុប្បន្នក្រុមហ៊ុនបានកាប់ប្រមូលពីចម្ការឈើដាំខាងលើមួយចំនួន និងទទួលទិញពីប្រជាពលរដ្ឋពីបណ្តាខេត្តនានា (ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ តាកែវ និងខេត្តកំពត) ដឹកមកកាន់រោងម៉ាស៊ីនកែច្នៃឈើរបស់ខ្លួននូវបរិមាណសរុបចំនួន ៩ ៧៦៥តោន ភាគច្រើនដើមឈើប្រេងខ្យល់ K7។ ក្រុមហ៊ុនមានដើមប្រេងខ្យល់សម្រាប់ផ្គត់ផ្គង់រោងចក្រកែច្នៃនេះបានមកពីចម្ការឈើដាំ (ផលិតកម្មតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋ និងអង្គភាពនៃកងយោធពលខេមរភូមិន្ទ) ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តឧត្តរមានជ័យ។ ក្រុមហ៊ុនទទួលបានគោលការណ៍អនុញ្ញាតឲ្យនាំចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវផលិតផលឈើចិញ្រ្ចាំ ឬកម្ទេចឈើកែច្នៃពីឈើដើមប្រេងខ្យល់ចំនួន ៥០ ០០០ តោន ឆ្នាំ ២០២០-២០២១ ហើយក្រុមហ៊ុនកំពុងបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណនាំចេញផលិតផលឈើចិញ្រ្ចាំ ឬកម្ទេចឈើកែច្នៃពីឈើដើមប្រេងខ្យល់ចំនួន ៤ ០០០ តោន ទៅកាន់ប្រទេសថៃ តាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 6

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 11

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 207

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 198

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 213

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 257

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 280

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 289

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 398

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 420

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 423

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 469

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...