ព័ត៌មានផ្សេងៗទៀត
បងប្អូនអាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពង់ចាម អះអាងថាចែកចាយតែផលិតផលស្របច្បាប់ និងមានគុណភាព ដេីម្បីជួយដល់កសិករឱ្យបានទិន្នផលខ្ពស់ និងប្រាក់ចំណេញ។ ទន្ទឹមនេះ បងប្អូនគាំទ្រគោលនយោបាយជំរុញសហគមន៍កសិកម្មទំនេីប ដេីម្បីជួយដល់កសិករ ទាំងលេីការផលិត ទីផ្សារ និងតម្លៃ ព្រមទាំងប្តេជ្ញាចែករំលែកតែព័ត៌មានវិជ្ជមានដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ ព្រោះបងប្អូនទទួលបានព័ត៌មានជាច្រេីនពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជួយគាំទ្រដល់កសិករ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម៕