ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., Ltd.)

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 5527

កម្មវិធីទី៣៖
នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., Ltd.) ស្ថិតក្នុងស្រុកម៉ាឡៃ។

នាឱកាសនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម គឹង វណ្ណ: និងឯកឧត្តម លី សារី អភិបាល រងខេត្តបន្ទាយមានជ័យផងដែរ។ រៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបលោក តឹក សុភក្តិ នាយកចាត់ការទូទៅ បានឱ្យដឹងថាក្រុមហ៊ុននេះ ជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត ដែលមានដើមទុនចុះបញ្ជីចំនួន ៥០០ ០០០ ដុល្លារអាមេរិក នៅក្រសួងពាណិជ្ជកម្ម និងជាក្រុមហ៊ុនវិនិយោគមួយបានបង្កើតដោយ ក្រុមហ៊ុន Paper Tree Holding Co., Ltd. នៅខេត្ត Prachinburi ប្រទេសថៃតំណាងដោយលោក Surasak Boonnitipat ពាណិជ្ជករសញ្ជាតិថៃ។ ក្រុមហ៊ុននេះមានកម្មវត្ថុវិនិយោគបង្កើតកសិដ្ឋានបណ្តុះកូនឈើ និងដាំឈើឧស្សាហកម្ម (ដើមប្រេងខ្យល់) និងសាងសង់រោងចក្រកែច្នៃឈើពាក់កណ្តាលសម្រេច ដើម្បីយកចំណិតឈើទៅផលិតជាក្រដាស និងជាថាមពលនៅប្រទេសថៃ។

ដើម្បីគាំទ្រ និងលើកទឹកចិត្តក្នុងការប្រើប្រាស់ កែច្នៃវត្ថុធាតុដើមជាឈើដាំក្នុងស្រុក ព្រមទាំងលើកទឹកចិត្តដល់ការដាំឈើជាចម្ការលក្ខណៈគ្រួសារ តាមរយៈផលិតកម្មតាមកិច្ចសន្យា (រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋមូលដ្ឋាន) ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងគាំទ្រក្រុមហ៊ុនឱ្យពង្រីកការដាំឈើលើផ្ទៃដីដែលមានស្រាប់ និងធ្វើកិច្ចសន្យាដាំជាមួយក្រុមហ៊ុនក្នុងស្រុក ជាមួយកសិករ ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យក្រុមហ៊ុនបង្កើតរោងម៉ាស៊ីនកែច្នៃឈើចំណិត ឬឈើចិញ្ច្រាំ (Wood Chip) ០១កន្លែងស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ (ប្រកាសលេខ ១០១ប្រក.កសក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ និងប្រកាសលេខ ១១១ប្រក.កសក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០) ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតរោងចក្រកែច្នៃ ឬផលិតក្រដាស់នៅកម្ពុជាតែម្តង ប្រសើរជាងដឹកជញ្ជូនវត្ថុធាតុដើមទៅប្រទេសថៃ។ ចំពោះការងារបច្ចេកទេសទាក់ទងការដាំ និងបង្កាត់ ក្រុមហ៊ុនត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ខាងក្រោមនេះគឺជាព័ត៌មានលម្អិតទាក់ទងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន៖

បច្ចុប្បន្នរោងម៉ាស៊ីនកែច្នៃឈើចំណិត ឬឈើចិញ្ច្រាំ (Wood Chip) នេះមាន ០១ខ្សែចង្វាក់ផលិតកម្មកែច្នៃប្រភេទធំ ដែលមានសមត្ថភាពផលិត (ការចិញ្ច្រាំឈើមូលដើមប្រេងខ្យល់) ពី ១៥-២០តានក្នុង១ម៉ាង ដែលដំណើរការពី៦-៨ម៉ោង/ថ្ងៃ (ថ្ងៃការងារមានចំនួន២០-២៤ថ្ងៃ/ខែ មានអត្រាកែច្នៃស្មើ ៨០% (ក្នុងនោះអត្រាបាត់បង់លើសំបកចំនួន ១៨% និងអាចម៍រណា ចំនួន %) ក្រុមហ៊ុនមានចម្ការឈើដើមប្រេងខ្យល់ (ពូជបង្កាត់ K7) ចំនួន ០៤កន្លែង (ក្នុងខេត្តបន្ទាយមានជ័យ ០២កន្លែង បាត់ដំបង០១កន្លែង និងប៉ៃលិន ០១កន្លែង) លើផ្ទៃដីសរុបទំហំ ០៥៦ហត។ ឆ្នាំ២០១៧-២០១៨ ក្រុមហ៊ុនបានដាំកូនឈើសរុបចំនួន ៣៤៤ ៥៦៤ដើម។ បច្ចុប្បន្នក្រុមហ៊ុនបានកាប់ប្រមូលពីចម្ការឈើដាំខាងលើមួយចំនួន និងទទួលទិញពីប្រជាពលរដ្ឋពីបណ្តាខេត្តនានា (ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ តាកែវ និងខេត្តកំពត) ដឹកមកកាន់រោងម៉ាស៊ីនកែច្នៃឈើរបស់ខ្លួននូវបរិមាណសរុបចំនួន ៧៦៥តោន ភាគច្រើនដើមឈើប្រេងខ្យល់ K7 ក្រុមហ៊ុនមានដើមប្រេងខ្យល់សម្រាប់ផ្គត់ផ្គង់រោងចក្រកែច្នៃនេះបានមកពីចម្ការឈើដាំ (ផលិតកម្មតាមកិច្ចសន្យាជាមួយប្រជាពលរដ្ឋ និងអង្គភាពនៃកងយោធពលខេមរភូមិន្ទ) ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តឧត្តរមានជ័យ។ ក្រុមហ៊ុនទទួលបានគោលការណ៍អនុញ្ញាតឲ្យនាំចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវផលិតផលឈើចិញ្រ្ចាំ ឬកម្ទេចឈើកែច្នៃពីឈើដើមប្រេងខ្យល់ចំនួន ៥០ ០០០ តោន ឆ្នាំ ២០២០-២០២១ ហើយក្រុមហ៊ុនកំពុងបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណនាំចេញផលិតផលឈើចិញ្រ្ចាំ ឬកម្ទេចឈើកែច្នៃពីឈើដើមប្រេងខ្យល់ចំនួន ០០០ តោន ទៅកាន់ប្រទេសថៃ តាមច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងផងដែរ។

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 382

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 411

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 832

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 903

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 974

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 901

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 981

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 919

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 993

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1273

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1449

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...