ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីតាំងពិព័រណ៌ផលិតផលកសិកម្មក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអុនប្រធាន ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអុនប្រធាន តំណាងអគ្គទាំង៥ លោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល លោកប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ តាកែវ កណ្ដាលផងដែរ។
កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងត្រៀមរៀបចំបែងចែកជាអនុគណៈកម្មការទទួលបន្ទុក ដើម្បីទទួលខុសត្រូវរៀងៗខ្លួន ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅខេត្តកំពង់ស្ពឺ ក្នុងខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។