ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជនជានាយកអង្គការ FAO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ១៦ កញ្ញា ២០២១ 5059

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:៣០ រសៀលថ្ងៃពុធ ទី១៥ ខែកញ្ញា នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំនៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជនជានាយកអង្គការ FAO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិថ្មីនេះ។ 
ជាកិច្ចចាប់ផ្តើម លោក Jongjin Kim ជំនួយការអគ្គនាយកអង្គការ FAO ទទួលបន្ទុកអស៊ី និងប៉ាស៊ីហ្វិក បានធ្វើកិច្ចស្វាគមន៍ចំពោះសមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ និងជាពិសេសចំពោះឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលបានលះបង់ពេលវេលា កំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតីក្នុងការចូលរួមសហការពេញលេញអនុវត្តគម្រោងដែលជាជំនួយឧបត្ថម្ភរបស់អង្គការ FAO ផ្ទាល់ និងសហហិរញ្ញប្បទានជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាផងដែរ។ ជាក់ស្តែងកន្លងមកកម្ពុជាទទួលបាន ៤៤គម្រោង កំពុងអនុវត្តន៍ ក្នុងតម្លៃទឹកប្រាក់ប្រមាណជាជាង ៤៥លានដុល្លារ ហើយមានគម្រោង ៦ទៀត កំពុងរង់ចាំអនុវត្តក្នុងរង្វង់ថវិកាជាង ៦៨លានដុល្លារ។ ដោយឡែក កន្លងមកមានគម្រោងចំនួន ១៥ ដោយចំណាយថវិកាអស់ចំនួនជាង ៧លានដុល្លារ ត្រូវបានបញ្ចប់។ លោក Kim សង្ឃឹមថា FAO នឹងមានគម្រោងថ្មីៗបន្ថែមទៀតសម្រាប់កម្ពុជា ហើយលោកជឿជាក់ថាក្រោមកិច្ចសហការយ៉ាងល្អប្រសើររបស់ឯកឧត្តមរដ្ឋមន្រ្តី FAOនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតដែលវានឹងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ លោក Kim បានជម្រាបជូនអង្គប្រជុំថាកម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យធ្វើការជ្រើសរើសនាយកអង្គការ FAO ប្រចាំព្រះរាជាណាចក្រកម្ពុជាថ្មី បន្ទាប់ពីលោក Alexandre Huynh ត្រូវបានបញ្ចប់អាណត្តិ។ 
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ FAO ដែលបានជួយ ឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាតាមរយ:គម្រោងនានាក្នុងគោលបំណងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថាគម្រោងគាំទ្រដល់ការអភិវឌ្ឍអនុវិស័យកសិកម្មមួយចំនួនបានទទួលការឧបត្ថម្ភ និងគាំទ្រដោយអង្គការ FAO កំពុងផ្តល់ផ្លែផ្កាគួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះគម្រោងទាំងនោះបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបទៅនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសក្នុង និងក្រោយបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី តាមរយ:កិច្ចប្រជុំនេះបានស្នើសុំឲ្យអង្គការ FAO ពិនិត្យលទ្ធភាពជួយឧបត្ថម្ភ គាំទ្រគម្រោងថ្មីៗបន្ថែមទៀតសម្រាប់អាណត្តីថ្មីនេះ ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជនកំពុងជួបប្រទះ ធ្វើយ៉ាងណាដើម្បីកែលម្អ  និងធ្វើបច្ចុប្បន្នភាព ឬតម្រង់ទិសលើការអុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ដោយត្រូវបន្តជំរុញ និងគាំទ្រយ៉ាងពេញលេញការធ្វើទំនើបកម្មកសិកម្ម ការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសទំនើប ការលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម  ការកសាងហេដ្ថារចនាសម្ព័ន្ធគាំទ្រលើការកែច្នៃកសិផល ការវេចខ្ចប់ ធានាបានគុណភាព សុវត្ថិភាព និងស្តង់ដារ ជាពិសេសលើកកម្ពស់ការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារការនាំចេញ។
ដោយឡែក ចំពោះនាយកអង្គការថ្មីលោកស្រីជាជនជាតិអូស្រ្តាលី ដែលនឹងមកបំពេញបេសកកម្មនៅកម្ពុជាសម្រាប់រយ:ពេល ៥ឆ្នាំ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ ដោយសារលោកស្រីមាន បទពិសោធន៍ខ្ពស់ជាអ្នកដឹកនាំ និងគ្រប់គ្រង ដែលលោកស្រីទទួលបានពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ហើយប្រាកដណាស់ថាលោកស្រីនឹងជួយពង្រឹង និងពង្រីកកិច្ចសហការឲ្យកាន់ តែរឹងមាំរវាងភាគីទាំងពីរ នឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងដែលជាជំនួយរបស់អង្គការ FOA សម្រេចទទួលបានលទ្ធផលល្អប្រសើរទុកជាប្រយោជន៍ដល់ប្រជាកសិករកម្ពុជា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 461

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 602

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 594

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 622

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 623

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 625

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 660

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 656

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...