ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មបានទទួលជួបសំណេះសំណាលការងារជាមួយដៃគូរគម្រោង ដែលតំណាងអោយអង្គការ JICA ដើម្បីពិគ្រោះគ្នាសិក្សាសម្រាប់គម្រោងដែលត្រូវធ្វើ។ សូមជម្រាបផងដែរថា JICA ធ្លាប់បានធ្វើសហប្រតិបត្តិការអន្តរជាតិ ជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម(2009~2012)ម្តងមកហើយ បន្ទាប់មកត្រូវបានពន្យារពេលហូតមកដល់បច្ចុប្បន្ន ។ ថ្ងៃនេះ ការិយាល័យJICA ប្រចាំនៅកម្ពុជាបានចាប់ផ្តើមធ្វើសហប្រតិបត្តិការជាមួយនាយកដ្ឋាននីតិកម្មកសិកម្មជាថ្មីម្តងទៀតជាពិសេស ជួយផ្តល់ផ្នែកបច្ចេកទេសដើម្បីឈានទៅពង្រឹង គុណភាពសុវត្ថិភាព នៃថ្នាំកសិកម្ម និងជីកសិកម្ម អោយកាន់តែល្អប្រសើរឡើង។