ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បានអញ្ជើញជួបសួរសុខទុក្ខវីរកងទ័ព ឈ្មោះ ព្រំ សីហា រងរបួសអំឡុងពេលការពារមាតុភូមិ ពីការឈ្លានពានរបស់យោធាថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
នាឱកាសនោះក្រុមការងារ បាននាំយកនូវអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់វីរកងទ័ព ដែលកំពុងសម្រាកព្យាបាល និងបានសម្តែងការកោតសរសើរខ្ពស់ នូវវីរភាពដ៏អង់អាចក្លាហានឈរជើង ការពារជាតិមាតុភូមិ និងការលះបង់ដើម្បីការពារបូរណភាពទឹកដី៕