ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ឯកឧត្តម ហៀម ឃួន អភិបាលរងនៃគណ:អភិបាលខេត្ត និងតំណាងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងសិក្ខាកាមចូលរួមសរុបចំនួន៣០នាក់៕