នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ ឯកឧត្តម សរ ចិត្រា អនុប្រធានក្រុមការងារ លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំអូរប្រាសាទ បានចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចែកជូនពុកម៉ែ ពូមីង បងប្អូនដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពស្ថិតក្នុងវត្តអូរប្រាសាទចំនួន ៧៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៉ីវ ១យួរ មី១កេស ទឹកបរិសុទ្ធ ២យួរ និងស៊ុតមាន់ ៣០គ្រាប់ សម្រាប់ជាស្បៀងសង្គ្រោះបឋម។
នារសៀលថ្ងៃដដែល ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង បន្តចុះពិនិត្យមើលស្ថានភាពទឹកនៅចំណុចសំណង់ទំនប់សិរីមង្គលនៅឃុំគយម៉ែង ដេីម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៥០គ្រួសារ មកពីភូមិទាំង៨ នៃឃុំគយម៉ែង ដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពក្នុងវត្តគយម៉ែង ក្នុងនោះមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៉ីវ ១យួរ មី១កេស និងទឹកបរិសុទ្ធ ២យួរ សម្រាប់ជាស្បៀងសង្គ្រោះបឋមផងដែរ៕