ឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង ព្រៃផ្តល់ផល”

ចេញ​ផ្សាយ​ ៣១ សីហា ២០១៨ 4098

នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង ព្រៃផ្តល់ផល”។ សិក្ខាសាលានេះត្រូវបានសហការរៀបចំឡើងដោយរដ្ឋបាលព្រៃឈើ ជាមួយអង្គការ UNDP និងមានការ ចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមតំណាងឲ្យអង្គការ UNDP អស់លោក លោក ស្រី និងដៃគូអភិវឌ្ឍជាច្រើនរូបទៀត។ ជារួមអង្គសិក្ខាសាលានេះមានគោលបំណងសំខាន់គឺ៖ ទី១-តាមដានពីវឌ្ឍនភាពនៃការរៀបចំឯកសារផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលឆ្នាំ២០១៨-២០៣២ ទី២-ស្វែងរកធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធទាំងចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗរួចដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងនេះប្រយោជន៍ដើម្បីកែសម្រួល ឲ្យបានកាន់តែល្អប្រសើរថែមទៀតទាំងជាលក្ខណៈច្បាប់ និងបច្ចេកទេសរួចដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីពិនិត្យនិងអនុម័ត។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ អង្កការ UNDP និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង សម្របសម្រួល និងឧបត្ថម្ភគ្រប់បែបយ៉ាងអស់ពីលទ្ធភាព និងរួមសហការគ្នាបានល្អធ្វើឲ្យអង្គសិក្ខាសាលាដ៏មានសារៈសំខាន់ ប្រព្រឹត្តបានយ៉ាងល្អប្រសើរនាថ្ងៃនេះ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើយកចំណុចសំខាន់ៗនៃវិស័យព្រៃឈើមកបញ្ជាក់ជូនអង្គសិក្ខាសាលាជ្រាបដោយសង្ខេបជាបន្តបន្ទាប់ថា៖ ព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារថែរក្សាលំនឹងបរិស្ថាន ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ យល់ឃើញពីអត្ថប្រយោជន៍នៃធនធានព្រៃឈើជាតិដែលមិនអាចកាត់ថ្លែបាន រាជរដ្ឋាភិបាលបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បន្តធ្វើសកម្មភាពកំណែទម្រង់ស៊ីជម្រៅលើវិស័យព្រៃឈើតាមយៈការដាក់ចេញនូវគោលនយោបាយ និងបទបញ្ជាជាបន្តបន្ទាប់ក្នុងគោលបំណងសំខាន់គឺ៖ ទី១.ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈការត្រួតពិនិត្យលើការធ្វើអាជីវកម្មព្រៃឈើ ការថែរក្សាព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងរក្សាបាននូវតំបន់ដីសើមដែលជាដែនជម្រកមច្ឆជាតិ ទី២.ការពារធនធានធម្មជាតិ ជីវចម្រុះ និងប្រភេទរុក្ខជាតិ និងសត្វព្រៃដែលរកកលជិតផុតពូជ និងទី៣.អភិវឌ្ឍសហគមន៍ព្រៃឈើប្រកបដោយតម្លាភាព និរន្តរភាព តាមរយៈការអភិវឌ្ឍនៅនឹងកន្លែងដោយប្រជាសហគមន៍នៅមូលដ្ឋានផ្ទាល់ សមស្របទៅតាមសក្តានុពលនៅតាមភូមិសាស្រ្តនីមួយៗ ជាពិសេសការអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយការពឹងផ្អែកទាំងស្រុងលើផលនិងអនុផលព្រៃឈើ ការកាប់ទន្ទ្រានរានដីព្រៃធ្វើចំការ រួចឈានទៅធ្វើការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ទោះជាយ៉ាងណា វិស័យព្រៃឈើបាននិងកំពុងប្រឈមជាមួយបញ្ហាធំៗជាច្រើនដូចជាការថយចុះទំហំផ្ទៃដីព្រៃឈើដែលបណ្តាលមកពីកំណើនតម្រូវការដីកសិកម្ម ស្របទៅនឹងកំណើនប្រជាជន ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ កសិកម្មខ្នាតតូចនិងមធ្យម ការកាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ការកំណត់ព្រំរវាងតំបន់ព្រៃឈើ និងព្រៃផ្តល់ផលនៅមិនទាន់ច្បាស់លាស់ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីព្រៃឈើនៅមានកម្រិត និងគម្លាតធំរវាងការផ្គត់ផ្គង់ និងការប្រើប្រាស់ឈើ ផលិតផលឈើ និងអនុផលព្រៃឈើជាដើម។ល។
ផ្តើមចេញពីបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការបានដាក់ចេញនូវកម្មវិធីកែទម្រង់វិស័យព្រៃឈើ ដែលក្នុងនោះមានផែនការសកម្មភាពសំខាន់ៗជាច្រើនរួមមានការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ការបង្កើតនិងពង្រឹងសហគមន៍ព្រៃឈើ ការអនុវត្តវិធានការយ៉ាងម៉ឺងមាត់ក្នុងការគ្រប់គ្រងនិងទប់ស្កាត់បទល្មើសព្រៃឈើ ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងព្រៃបម្រុងទុក ការបង្កើតតំបន់ព្រៃសម្រាប់អភិរក្សធនធានពន្ធុរុក្ខជាតិ និងសត្វព្រៃ ព្រមទាំងបោះបង្គោលព្រំប្រទល់ព្រៃបម្រុងទុកអចិន្ត្រៃយ៍ ការបណ្តុះកូនឈើនៅតាមស្ថានីយផ្សព្វផ្សាយ ការដាំកូនឈើនៅតំបន់ស្ដារព្រៃឈើឡើងវិញ និងទីតាំងផ្សេងៗ ពិសេសការរៀបចំពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំដើម្បីបំផុសចលនាមហាជនទាំងអស់ឱ្យចូលរួមដាំដើមឈើ ថែរក្សា ការពារធនធានព្រៃឈើ និងជីវចម្រុះដែលជាមរតកដ៏មានតម្លៃសម្រាប់មនុស្សជាតិទាំងមូល។ ពិតណាស់សមិទ្ធផលដែលសម្រេចបានគឺជាភាពជោគជ័យនៃការអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ក្រៅពីការងារបច្ចេកទេស ក្រសួងបាននិងកំពុងខិតខំប្រឹងប្រែងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការជាតិនានាដែលគាំទ្រដល់ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាពមានជាអាទិ៍៖ -ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ(២០១៤-២០១៨) -គោលដៅអភិវឌ្ឍន៍វិស័យព្រៃឈើប្រកបដោយចីរភាព (២០១៧-២០៣០) -ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម(២០១៤-២០១៨) -យុទ្ធសាស្រ្តរេដបូកជាតិ(២០១៧-២០២៦) -ការពិនិត្យឡើងវិញនូវកម្មវិធីព្រៃឈើជាតិ(២០០៩-២០២៩) រួមទាំងកម្មវិធីសកម្មភាពជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីឆ្នាំ២០១៨-២០២៧ ផងដែរ។
ដោយឡែក សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលដែលយើងកំពុងរៀបចំធ្វើនាពេលនេះគឺក្នុងគោលបំណងបង្កើននិងពង្រឹងសមត្ថភាពគ្រប់គ្រងព្រៃផ្តល់ផលឲ្យមាននិរន្តរភាពនាពេលអនាគតដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ រក្សាកំណើនសេដ្ឋកិច្ច និងអេកូឡូស៊ីរបស់ព្រៃផ្តល់ផល ពង្រីកជំនួញផលិតផលព្រៃឈើដោយឈរលើគោលការណ៍ច្បាប់ទាំងថ្នាក់ជាតិនិងអន្តរជាតិ ពង្រឹងអភិបាលកិច្ចព្រៃឈើ អភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស ជំរុញឲ្យមានការចូលរួមពីសហគមន៍ គាំទ្រការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ពង្រឹងកិច្ចសហការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ។
ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូលយកអស់ប្រាជ្ញាស្មារតី ចំណេះដឹងនិងបទពិសោធន៍ល្អៗដើម្បីធ្វើការពិនិត្យឲ្យបានល្អិតល្អន់ និងស៊ីជម្រៅលើធាតុចូលសំខាន់ៗដែលបានលើកឡើងក្នុងសេចក្តីព្រាងលើកទី៥ស្តីពីផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលនេះ និងជាពិសេសចំណុចសំខាន់ៗដែលត្រូវពិនិត្យពិចារណា និងផ្តល់យោបល់ឲ្យបានទូលំទូលាយស៊ីជម្រៅជាងគេនោះគឺ៖ ទី១-ភាពស្របគ្នាទៅនឹង គោលនយោបាយព្រៃឈើជាតិនិងបទប្បញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា ទី២-ការលើកឡើងនូវគោលដៅយុទ្ធសាស្រ្ត និងសកម្មភាពរួមទាំងគម្រោងហិរញ្ញប្បទានក្នុងការដោះស្រាយឧបសគ្គដែលកើតឡើងក្នុងការគ្រប់គ្រងព្រៃផ្តល់ផល ទី៣-សមត្ថភាពនិងធនធានរបស់ស្ថាប័នក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តឲ្យបានសមស្របតាមនីតិវិធី និងទី៤-បញ្ហាប្រឈមនានាដែលអាចជាឧបសគ្គក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តនេះ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 497

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 617

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 618

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 542

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 781

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 781

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 718

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 742

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 743

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 757

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 774

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...