ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន៣ទីតាំង ស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ២០ ឧសភា ២០២៥ 2975

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងាររួមមានលោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល និងលោក លោកស្រីគម្រោងដៃគូអភិវឌ្ឍន៍ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត លោកអភិបាលរងស្រុកបាកាន ជំទប់ទី១ ឃុំរំលេច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់វារីវប្បករ ចំនួន៣ទីតាំង ដែលគាំទ្រដោយគម្រោង CapFish Aquaculture/IT2។
ទីតាំងចំនួន៣ដែលក្រុមការងារបានចុះពិនិត្យនោះរួមមាន ទី១. កសិដ្ឋានចិញ្ចឹមត្រីអណ្តែង និងត្រីក្រាញ់  របស់លោក ពឿង ខេង នៅភូមិរំលេច ឃុំរំលេច។ ទី២. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន របស់លោក រុន គង់ នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ និងទី៣. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីចម្រុះ របស់លោក សុត សឿន នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ការណែនាំដល់ម្ចាស់កសិដ្ឋានទាំង៣ទីតាំង អំពីបច្ចេកទេស ការជ្រើសពូជ-ចំណី និងការគ្រប់គ្រងគុណភាពទឹកតាមបច្ចេកទេសវារីវប្បកម្ម។
បើតាមឯកឧត្តមរដ្ឋលេខាធិការ ដំណើរនៃការចុះពិនិត្យកសិដ្ឋាននេះ គឺដើម្បីស្វែងយល់អំពីបញ្ហា សំណូមពរនានា និងផ្តល់ការណែនាំបច្ចេកទេសដល់វារីវប្បករ សំដៅដល់ការធ្វើវារីវប្បកម្ម ឬការចិញ្ចឹមត្រីឱ្យមានប្រសិទ្ធភាព ទទួលបានទិន្នផល និងចំណូលខ្ពស់។ ការធ្វើវារីវប្បកម្មតាមរយៈការចិញ្ចឹមវារីសត្វ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវបន្តផ្តល់ការគាំទ្របច្ចេកទេស និងដោះស្រាយបញ្ហា និងសំណូមពរនានារបស់វារីវប្បករ ឬម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឱ្យបានទាន់ពេលវេលា សំដៅឱ្យការធ្វើវារីវប្បកម្មកាន់តែរីកចម្រើនថែមទៀត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 259

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 289

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 293

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 278

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 292

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 302

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 282

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 406

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 370

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 372

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 388

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 394

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...