ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងទស្សនកិច្ចសិក្សាស្តីពីរបាយការណ៍ការលើកកម្ពស់ នៃការចូលរួមចំណែកផលិតផលឈើទៅក្នុងប្រទេសនៃអនុតំបន់ទន្លេមេគង្គ “Enhancing the Contribution of Wood Products to the Economies of the Lower Mekong Sub-Region” Report and Study Tour”

ចេញ​ផ្សាយ​ ០៦ មិថុនា ២០២៤ 3424

នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងទស្សនកិច្ចសិក្សាស្តីពីរបាយការណ៍ការលើកកម្ពស់ នៃការចូលរួមចំណែកផលិតផលឈើទៅក្នុងប្រទេសនៃអនុតំបន់ទន្លេមេគង្គ “Enhancing the Contribution of Wood Products to the Economies of the Lower Mekong Sub-Region” Report and Study Tour” ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមការឧបត្ថម្ភដោយធនាគារពិភពលោក ដោយមានការអញ្ជើញចូលរួមមកពីរដ្ឋបាលព្រៃឈើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រុមហ៊ុនដាំឈើ ធនាគារពិភពលោក ប្រតិភូឡាវ និងវៀតណាម សរុបមានចំនួន ៣៣រូប។
គោលបំណងនៃសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយការរកឃើញនៃលទ្ធផលសិក្សា និងការផ្តល់នូវអនុសាសន៍ ព្រមទាំងការជំរុញកិច្ចសន្ទនាក្នុងចំណោមអ្នកពាក់ព័ន្ធលើការដោះស្រាយបញ្ហាប្រឈម និងឱកាសក្នុងវិស័យព្រៃឈើក្នុងអនុតំបន់ទន្លេមេគង្គ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៦ មករា ២០២៥ 23

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញចុះពិនិត្យត្រៀមលក្ខណៈទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ និងពិនិត្យមើលស្ថានភាពស្រូវ នៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយលោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៦ មករា ២០២៥ 33

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ុល សុផា អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​បន្ទាយមានជ័យ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុល សុផា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤...
ចេញ​ផ្សាយ​ ១៦ មករា ២០២៥ 40

សន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង»

សូមទស្សនាវីដេអូ សន្និសីទសារព័ត៌មានស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផស្រូវប្រាំង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 170

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អនុញ្ញាតឱ្យក្រុមហ៊ុន Hernan Agriculture Investment Group ចូលសម្តែងការគួរសម និងពិភាក្សាអំពីការវិនិយោគក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានអនុញ្ញាតឱ្យក្រុមហ៊ុន Hernan Agriculture Investment Group របស់ខេត្ត​ហឺណាន​ ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការវិនិយោគកែច្នៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 162

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ស្ថានភាពថ្លៃស្រូវ...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 141

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល អញ្ជើញជាអធិបតី ប្រជុំ និងចុះពិនិត្យដី១ទីតាំង ដែលស្នើសុំជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម ខេត្តកណ្តាល

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណអធិបតីចូលរួមកិច្ចប្រជុំ ចុះពិនិត្យ និងពិភាក្សា ដីចំនួន១ទីតាំង...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 139

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ​ចុះត្រួត​ពិនិត្យ​ការងារពាក់ព័ន្ធផលិតកម្មសត្វ ផ្តោតសំខាន់លើការគ្រប់គ្រងកសិដ្ឋាន សត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មពិឃាតសត្វ នៅខេត្តចំនួន៣

ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ចុះតាមដាន ត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 153

សែនក្រអូប០១៖ ពូជស្រូវកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 160

ពូជស្រូវសែនក្រអូប០១ កំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារអន្តរជាតិ

ពូជស្រូវសែនក្រអូប០១ ជាប្រភេទស្រូវក្រអូបស្រាលដែលមានរយៈពេលខ្លី មិនប្រកាន់រដូវ ទទួលបានទិន្នផលខ្ពស់។ បច្ចុប្បន្នកសិករ៤០%កំពុងដាំដុះ ដែលពូជស្រូវនេះមានតម្រូវការច្រើននៅទីផ្សារចិន...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 139

«សហគមន៍កសិកម្មទំនើប»៖ រួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព

«សហគមន៍កសិកម្មទំនើប»៖ រួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 154

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិញស្រូវ នៅភូមិស្រះរាំង​ ឃុំស្រះរាំង​ ស្រុកមង្គលបុរី​ ខេត្តបន្ទាយមានជ័យ

នាល្ងាចថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិញស្រូវ នៅភូមិស្រះរាំង​ ឃុំស្រះរាំង​...
ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 147

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាល​ និងពិភាក្សាការងារជាមួយក្រុមហ៊ុនបៃតងកម្ពុជា ភីអិលសុី និងរោងចក្រកិនស្រូវ​ កែច្នៃអង្ករ​ ឡាយសែ ស្ថិតនៅស្រុកថ្មគោល​ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង

នារសៀលថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាល​ និងពិភាក្សាការងារជាមួយក្រុមហ៊ុនបៃតងកម្ពុជា...