ព័ត៌មានផ្សេងៗទៀត
ចូលដល់កម្មវិធីទី៣ សម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកភូមិត្រាំរនាប ឃុំអង្គពពេល ក្នុងស្រុកគងពិសីដដែល ដើម្បីមកពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ ជា អឿន (លេខទាក់ទង ០៩២ ៤៥០ ៥៨៨)។ បច្ចុប្បន្នមានស្រះចិញ្ចឹមធំៗ ៣ កំពុងដំណើរការចិញ្ចឹមតែ ២ស្រះដោយដាក់កូនចិញ្ចឹមចំនួន ៧០ ០០០កូន កូនបង្កងតម្លៃ ៥០០រៀល/ក្បាល នៅមិនទាន់បានប្រមូលផលនៅឡើយ។ លោកពូសង្ឃឹមថា នឹងទទួលបានចំណូលល្អ ដោយសារជាបង្កងទឹកសាបមានទីផ្សារល្អ និងជាពិសេសការចិញ្ចឹមបែបធម្មជាតិ។ បានទទួលបទពិសោធន៍លើកនេះ លោកពូនឹងពង្រីកការចិញ្ចឹមបង្កងនេះបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងផ្តល់កំលាំងចិត្តលោកពូបន្ថែមទៀត ដើម្បីភាព ជោគជ័យនាពេលអនាគត ជាអ្នកផ្គត់ផ្គង់បង្កងទឹកសាបម្នាក់ និងជាអ្នកផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមបង្កងទឹកសាបមួយរូបផងដែរ។