ព័ត៌មានផ្សេងៗទៀត
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រុមការងារអធិការកិច្ចនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយការិយាល័យនីតិកម្មកសិកម្មនៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ដឹកនាំដោយលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី បានចុះ ធ្វើអធិការកិច្ច ពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្មនៅតាមច្រកព្រំដែនអន្តរជាតិ ព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ដោយបានសហការជាមួយសមត្ថកិច្ចនៅព្រំដែន ក្នុងការទប់ស្កាត់បទល្មើសថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់ដែលលួចនាំចូលពីបរទេសសំដៅពង្រឹងសុវត្ថិភាព គុណភាពនិងសុខភាពសាធារណដល់កសិករនិងអ្នកប្រើប្រាស់ ។