ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះទៅពិនិត្យចម្ការបង្ហាញនិងពិពណ៌ផលិតផលរបស់ក្រុមហ៊ុនម៉ាលីសាន គ្រុប ស្ថិតនៅខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3896

នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមអ៊ឹង គីមលៀង អភិបាលរងខេត្តពោធិ៍សាត់ និងសហការីរបស់ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចុះទៅពិនិត្យចម្ការបង្ហាញនិងពិពណ៌ផលិតផលរបស់ក្រុមហ៊ុនម៉ាលីសាន គ្រុប នៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនម៉ាលីសាន គ្រុប គឺជាក្រុមហ៊ុនក្នុងស្រុកដែលបានទទួលគោលការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើអាជីវកម្មសម្ភារៈកសិកម្មដូចជាជីគីមី ជីធម្មជាតិ គ្រាប់ពូជបន្លែ ផ្លែឈើ និងសម្ភារៈកសិកម្មផ្សេងៗទៀត។ លោកអគ្គនាយកក្រុមហ៊ុន បែន គឹមសាន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលបំណងនៃទិវាចម្ការបង្ហាញ នាថ្ងៃនេះគឺចង់បង្ហាញជូនកសិករនៅទូទាំងប្រទេសជារួម និងដោយឡែកកសិករនៅស្រុកភ្នំ ក្រវាញឲ្យឃើញពីអត្ថប្រយោជន៍និងសារៈសំខាន់នៃការអនុវត្តបច្ចេកវិទ្យាទំនើបៗដូចជាការប្រើ ប្រាស់ជី ប្រើប្រាស់ថ្នាំ ការប្រើពូជ បច្ចេកទេសដាំដុះបន្លែ ឈើហូបផ្លែផ្កា និងការប្រើឧបករណ៍កសិកម្មផ្សេងៗមួយចំនួនទៀត ដើម្បីឲ្យអ្នកផលិតធ្វើការសិក្សាស្វែងយល់និងផ្លាស់ប្តូរបទពិសោធន៍ ពីទិវានេះ សំដៅបង្កើនសមត្ថភាពទាំងផ្នែកបច្ចេកទេសផលិតនិងការគ្រប់គ្រង។ បើអ្នកផលិតធ្វើបាននោះផលិតផលរបស់ពួកគាត់អាចឈានទៅធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាង នាពេលអនាគត។ អ្វីដែលជាក់ស្តែងនោះគឺ ដោយសារមានការគាំទ្រនិងលើកទឹកចិត្តពីអគ្គនាយកដ្ឋានកសិកម្ម និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តី បច្ចុប្បន្នកសិករដែលជាដៃគូរជាមួយក្រុមហ៊ុនអាចផលិតគ្រាប់ពូជបន្លែមួយចំនួនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានមួយចំនួនដោយមិនចាំបាច់នាំចូលទៀតឡើយ។ នេះគឺជា ចំណុចចាប់ផ្តើមវិជ្ជមានមួយដែលសមស្របតាមគោលនយោបាយរបស់ក្រសួងគឺត្រូវកាត់បន្ថយថ្លៃដើមផលិត ទើបផលិតផលនោះអាចធ្វើការ ប្រកួតប្រជែងលើទីផ្សារក្នុងតំបន់បាន។ ស្ថិតក្នុងបរិយាកាសដ៏សែនមនោរម្យនៃទឹកដីស្រុកភ្នំក្រវាញ ក្នុងចំការបន្លែបៃតងខ្ចី និងនៅចំពោះមុខ ប្រជាកសិករជាង ៥០០ នាក់ ឯកឧត្តមរដ្ឋមន្រ្តីបាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោសែននិងសម្តេចគតិព្រឹត្តបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ពីសេចក្តីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ៗគ្នានិងសូមជូនពរឲ្យបងប្អូនជួបតែពុទ្ធិពរទាំង៤ប្រការ។ បន្ទាប់ពីបានអញ្ជើញដើរទស្សនាចម្ការបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដែលបានបង្កើតចម្ការបង្ហាញ សម្រាប់ធ្វើការផ្សព្វផ្សាយពូជដំណាំ ពូជផ្កា ឈើហូបផ្លែ និងការប្រើបច្ចេកវិទ្យាថ្មីៗដែលកសិករអាចទទួលយកទៅអនុវត្តផ្ទាល់ដើម្បីបង្កើនទិន្នផលទាំងបរិមាណនិងគុណភាពសមស្របតាមតម្រូវការទីផ្សារ។ កើតក្នុងគ្រួសារកសិករក្រីក្រ ឯកឧត្តមធ្លាប់បានធ្វើកសិកម្មតាមលក្ខណៈប្រថុយប្រថាន ប្រឈមនិងហានីភ័យខ្ពស់ គ្មានផែនការដាំដុះ គ្មានបច្ចេកទេស ទីផ្សារច្បាស់លាស់ និងគ្មានជំនាញ ផ្ទុយពីកសិករសម័យតេជោសែន ដែលការធ្វើកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ មន្រ្តីជំនាញមានសមត្ថភាព ជាក់ស្តែងដែលក្រុមហ៊ុនបានអនុវត្តក្នុងចម្ការបង្ហាញ នាថ្ងៃនេះគឺបានប្រើប្រាស់ពូជ បច្ចេកទេស និងធនធានមនុស្សដែលជានិស្សិតទើបបញ្ចប់ការ សិក្សាមានទាំងចំណេះដឹងបទពិសោធន៍សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការប្រើប្រាស់ធនធានក្នុងស្រុកឲ្យអស់លទ្ធភាព ពិសេសយុវជនជំនាន់ក្រោយ។ថ្នាក់ដឹកនាំមន្រ្តីជំនាញត្រូវធ្វើការផ្សព្វផ្សាយ គិតគូពីបញ្ហារកទីផ្សារ តម្រូវការទីផ្សារជូនកសិករ តាមរយៈបង្កើតប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម។ ទន្ទឹមនឹងនេះក៏ត្រូវធ្វើការសិក្សា ស្រាវជ្រាវអំពី ស្ថានភាពដី គុណភាពដី ដើម្បីផលិតផលិតផលត្រូវតាមស្តង់ដារទីផ្សារ។ ដើម្បីរក្សាបាននូវតម្លៃផលិតផលនិងបង្កើនការជឿទុកចិត្តដល់អ្នក បរិភោគ អគ្គនាយកដ្ឋានកសិកម្មត្រូវរៀបចំ វិញ្ញាបនបត្របញ្ជាក់ពីផលិតផលសុវត្ថិភាព និងសរីរាង្គសមស្របតាមនិន្នាការការទីផ្សារ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 30

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 40

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 60

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 64

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 61

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 236

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 226

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 238

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 296

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 311

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 404

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...