ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនអតីតយុទ្ធជន​ នៅមជ្ឈមណ្ឌលតេជោសន្តិភាព​ (ការ៉េពីរ)

ចេញ​ផ្សាយ​ ៨ មករា ២០២៥ 1934

នៅព្រឹកថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​បន្ទាយមានជ័យ និងឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជាជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនអតីតយុទ្ធជន​ចំនួន​ ៣៣០គ្រួសារ​ នៅមជ្ឈមណ្ឌលតេជោសន្តិភាព​ (ការ៉េពីរ)​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីសំណេះសំណាលនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានពាំនាំនូវការសួរសុខទុក្ខ​ និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញេីជូនបងប្អូនអតីតយុទ្ធជនទាំងអស់​ ដែលមានគុណបំណាច់ក្នុងការចូលរួមខិតខំ​ លះបង់​ តស៊ូ​ រហូតបានកសាងសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម​រដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថាសន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម​ គឺជាការលំបាកមួយ​ ប៉ុន្តែការថែរក្សាសន្តិភាព​ និងស្ថិរភាពសង្គមជាតិ​ គឺជាការលំបាកមួយកម្រិតទៀត​ ដែលត្រូវរក្សាឱ្យបាន​ ព្រមទាំងការគិតគូរអតីតយុទ្ធជន​ទាំងអស់ទូទាំងប្រទេស​ ឱ្យមានជីវភាពល្អប្រសេីរ​ មានផ្ទះរស់នៅ​សុខសាន្ត មានដីធ្លី​ និងអាចទទួលប្រាក់បំណាច់នានា​ ដែលជាការលេីកទឹកចិត្ត​ និងជាអំណោយនូវការតស៊ូ​របស់បងប្អូនអតីតយុទ្ធជនកម្ពុជា។

ពាក់ព័ន្ធនឹងសំណេីរបស់អតីតយុទ្ធជន​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានទទួលយកនូវការស្នេីសុំគ្រូពេទ្យប្រចាំការ​ ២៤ម៉ោង​ និងមធ្យោបាយដឹកជញ្ជូនអ្នកជម្ងឺពេលមានអាសន្ន​ ដោយត្រូវត្រួតពិនិត្យលទ្ធភាព​ និងទីតាំងឱ្យបានច្បាស់លាស់​ និងសុីជម្រៅជាមុន​ ដេីម្បីដោះស្រាយសំណេីនេះចំគោលដៅ​ និងមានប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានផ្តល់នូវអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលរួមមាន​ ផ្ទះសម្រាប់រស់នៅ​ គ្រឿងបរិភោគ​ និងថវិកាសម្រាប់ប្រេីប្រាស់​ចំនួន​ ៣៣០គ្រួសារ​ និងបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់រស់នៅប្រកបដោយភាពសុខសាន្ត​ និងសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ កក្កដា ២០២៥ 221

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព​​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ខ្សែច្រវាក់ផលិតកម្មដំណាំ​ស្វាយ​ចន្ទី និងម្រេច» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ និងកសិករបង្គោល មកពីខេត្តកំពង់ធំ និងក្រចេះ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី...
ចេញ​ផ្សាយ​ ១៧ កក្កដា ២០២៥ 229

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃ​ការរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាទាំង៣

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥​ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាននៃគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃ​ការរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាទាំង៣...
ចេញ​ផ្សាយ​ ១៧ កក្កដា ២០២៥ 229

សេចក្តីប្រកាសព័ត៌មានរួម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប បើកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់មន្ត្រីកសិកម្មឃុំ ស្តីពីផលិតកម្មស្វាយចន្ទី និងម្រេចប្រកបដោយចីរភាព

សេចក្តីប្រកាសព័ត៌មានរួម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមអឺរ៉ុប បើកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់មន្ត្រីកសិកម្មឃុំ ស្តីពីផលិតកម្មស្វាយចន្ទី...
ចេញ​ផ្សាយ​ ១៧ កក្កដា ២០២៥ 314

អបអរសាទរ​ ផ្លែទុរេនកម្ពុជា ចំនួនប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្តង់ដា និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការ

អបអរសាទរ​ ផ្លែទុរេនកម្ពុជា ចំនួនប្រមាណជាង១៧តោន ត្រូវបានវេចខ្ចប់តាមស្តង់ដា និងបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ជាផ្លូវការ ======================== នាថ្ងៃទី១៧​ ខែកក្កដា​...
ចេញ​ផ្សាយ​ ១៧ កក្កដា ២០២៥ 272

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ​ពាក់ព័ន្ធ​ចម្រុះ បន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅ​ភូមិ​សាស្រ្ត​មួយចំនួន ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម​រដ្ឋលេខា​ធិការ ហាស់ សារ៉េត បានបន្តដឹកនាំក្រុមការងារ...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៥ 323

ស្មារតីជួយកសិករ! ផ្លែល្ពៅរបស់កសិករនៅខេត្តព្រះវិហារ ក្រោយពីជន់ទីផ្សារត្រូវបានក្រុមហ៊ុនធំៗប្រមូលទិញស្ទើរតែអស់ពីចម្ការ៕

ស្មារតីជួយកសិករ! ផ្លែល្ពៅរបស់កសិករនៅខេត្តព្រះវិហារ ក្រោយពីជន់ទីផ្សារត្រូវបានក្រុមហ៊ុនធំៗប្រមូលទិញស្ទើរតែអស់ពីចម្ការ៕ ផលិតដោយ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៥ 309

ស្រុករវៀងបើកសម្ពោធ «ផ្សារសុខភាពគ្រួសារយើង» ផ្គត់ផ្គង់បន្លែផ្លែឈើសុវត្ថិភាព និងផលិតផលក្នុងស្រុកគ្មានសារធាតុគីមី ស្ថិតនៅតំបន់ទីប្រជុំជនផ្សាររវៀង ក្នុងភូមិរវៀងជើង ឃុំរបៀប

ស្រុករវៀងបើកសម្ពោធ «ផ្សារសុខភាពគ្រួសារយើង» ផ្គត់ផ្គង់បន្លែផ្លែឈើសុវត្ថិភាព និងផលិតផលក្នុងស្រុកគ្មានសារធាតុគីមី ស្ថិតនៅតំបន់ទីប្រជុំជនផ្សាររវៀង ក្នុងភូមិរវៀងជើង...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៥ 335

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញចូលរួមសហការដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការតម្រង់ទិស នៃគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធាននៃគណៈកម្មាធិការតម្រង់ទិសគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៥ 507

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញចូលរួមជួបសំណេះសំណាលស្វែងយល់ការងារជាមួយមន្ត្រីកសិកម្មឃុំ និងចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវកសិករនៅស្រុករំដួល ខេត្តស្វាយរៀង

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី និងឯកឧត្តម ឃី កុសល និងសហការី...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៥ 343

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារពាក់​ព័ន្ធ​ចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅឃុំមួយចំនួន ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ​ពីឯក​ឧត្តម​រដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារ...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៥ 369

បទសម្ភាសពិសេសរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មជាមួយស្ថានីយ៍ទូរទស្សន៍BTV ស្តីពីសមត្ថភាពផលិតកម្មកសិកម្មនិងស្ថានភាពទីផ្សារកសិផលកម្ពុជា

បទសម្ភាសពិសេសរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មជាមួយស្ថានីយ៍ទូរទស្សន៍BTV ស្តីពីសមត្ថភាពផលិតកម្មកសិកម្មនិងស្ថានភាពទីផ្សារកសិផលកម្ពុជា នៅក្នុង...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៥ 358

អណ្តើកសមុទ្រប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ ត្រូវបានប្រទះឃើញនៅលើកោះពូលូវ៉ៃរបស់កម្ពុជា

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៥ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ បានប្រទះឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់...