ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ក្រសួងបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ ដោយផ្តោតទៅលើដំណាំយុទ្ធសាស្រ្ត៤ គឺស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ។ ក្នុងនោះក្រសួងបានជួយសម្រួលក្នុងការពង្រីកកិច្ចសហការណ៍ជាមួយដៃគូធនាគារ ក្នុងការផ្តល់ប្រាក់កំចីការប្រាក់ទាបជូនដល់សហគមន៍ដែលបានបង្កើតឡើងចង់ខ្ចីប្រាក់ប្រើប្រាស់។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕