ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញជាអធិបតីភាពក្នុងពិធីទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១៧ តុលា ២០២៥ 862

នាថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២៥​ ឯកឧត្តម​ មាស​ ពិសិដ្ឋ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៥​ និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់​ លោក​ ជាក់​ ម៉េងហ៊ាង​ អភិបាលរងខេត្តមណ្ឌលគិរី​ លោកស្រី​ Rebekah Bell នាយិកាអង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិ(FAO) និងលោកស្រី​ ផាក​ យ៉ុងណាន​ តំណាងកម្មវិធីស្បៀងអាហារពិភពលោក(WEF) និងប្រជាពលរដ្ឋប្រមាណ​ ៣០០នាក់ នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ស្ថិតក្រោមមូលបទ “យើងពួតដៃគ្នា ដើម្បីមានអាហារ និងអនាគត កាន់តែប្រសើរ” ឯកឧត្តមរដ្ឋលេខាធិការ​ បានសម្តែងក្តីសោមនស្សរីករាយ​ និងបានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងគោលដៅជំរុញវឌ្ឍនភាពវិស័យមួយនេះទៅអនាគត។ លើសពីនេះ​ ចាប់តាំងពីការរៀបចំលើកដំបូងកាលពីឆ្នាំ១៩៨១ ទិវាស្បៀងអាហារពិភពលោកនេះបានក្រើនរំឭកយើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការអភិវឌ្ឍជនបទ​ស្របពេលនៃការចូលរួមអបអរទិវាដ៏មានអត្ថន័យនេះជាមួយពិភពលោក កម្ពុជាសូមបង្ហាញនូវការប្ដេជ្ញាចិត្តតាមរយៈការធ្វើសកម្មភាពរួមគ្នា សំដៅឆ្ពោះទៅរកពិភពលោកមួយ ដែលគ្មានភាពអត់ឃ្លាន។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ​ បានផ្តល់អនុសាសន៍ក្នុងការបង្កើនការសហការជាមួយតួអង្គពាក់ព័ន្ធទាំងអស់​ ពិនិត្យពីផលប៉ះពាល់ និងការខូចខាតគ្រប់អនុវិស័យ​​ ជំរុញការចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ​ សំដៅជួយសង្គ្រោះ​ និងស្តារបានទាន់ពេលវេលា ជាពិសេសទប់ស្កាត់បទល្មេីសខុសច្បាប់គ្រប់ប្រភេទ​ និងជំរុញការធ្វើកសិកម្មតាមកិច្ចសន្យាសម្រាប់ពាណិជ្ជកម្ម។​ មិនត្រឹមតែប៉ុណ្ណោះ​ ត្រូវបង្កើនផលិតភាពកសិកម្ម សំដៅធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងចូលរួមគាំទ្រនូវគោលនយោបាយអាទិភាពទី៥​ និងទី៦​ ក៏ដូចជាការកសាងសហគមន៍កសិកម្មទំនើប​ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្បូរបែប។
ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋលេខាធិការ​ បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កម្មវិធីស្បៀងអាហារពិភពលោក(WFP) អង្គការ(FAO) ព្រមទាំងដៃគូអភិវឌ្ឍន៍​ វិស័យឯកជន និងប្រជាពលរដ្ឋ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការរៀបចំ និងប្រារព្ធទិវាដ៏មានអត្ថន័យនេះ និងរក្សាឱ្យមានសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភល្អជារៀងរហូត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 16

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 17

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 556

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 645

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 636

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 646

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 676

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 643

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 640

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 681

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 672

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦