ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការធ្វើស្រូវតាមទំនៀមទម្លាប់មិនទទួលបានទិន្នផលច្រើនជាងចូលក្នុងសហគមន៍កសិកម្មទំនើបនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវទៅប្រជាកសិករប្តូរពីធ្វើស្រូវតាមទំនៀមទម្លាប់ មកចងក្រងជាសហគមន៍កសិកម្មទំនើបវិញ ដើម្បីកាត់បន្ថយថ្លៃដើម ទទួលបានទាំងគុណភាព បរិមាណនិងបានផលចំណេញច្រើន ហើយងាយស្រួលកំណត់លើបរិមាណក្នុងការផលិតចែកចាយលើទីផ្សារ៕