ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋចំនួន ៣៦០ គ្រួសារបន្ថែមទៀត នៅទីតាំងសុវត្ថិភាពស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មកដល់ពេលនេះប្រជាពលរដ្ឋសរុបជាង ៩០០ គ្រួសារ បានភៀសខ្លួនចេញពីតំបន់ព្រំដែនអូរបីជាន់ មករកទីតាំងសុវត្ថិភាពនៃស្រុកអូរជ្រៅ។ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នឹងបន្តផ្ដល់ការគាំពារជូនប្រជាពលរដ្ឋដែលភៀសខ្លួនពីតំបន់ហានិភ័យខ្ពស់៕