សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់អាស៊ាននៅថ្នាក់ក្រោមជាតិ
ចេញផ្សាយ ២៦ វិច្ឆិកា ២០២០
15776
ថ្ងៃអង្គារ ៩-១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤-២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសណ្ឋាគាររ៉ក់រ៉ូយាល់ និងរីសត ខេត្តកែប នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់អាស៊ាននៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពលោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានឧត្តមមន្រ្តីកសិកម្ម និងព្រៃឈើកម្ពុជា ។
គោលបំណង ៖
សិក្ខាសាលានេះ មានគោលបំណង ៖
- ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ដែលត្រូវអនុវត្ត និងរៀបចំកែសម្រួលសម្រាប់ជាតិ ក្នុងន័យ ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិពាណិជ្ជកម្មក្នុង និងក្រៅក្របខ័ណ្ឌអាស៊ាន។
- ពិភាក្សាអំពីជំរើសយន្តការ ដើម្បីជំរុញការអនុវត្តសកម្មភាព និងលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ដែល បានអនុម័ត។
- ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធអំពីវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ។