ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ)

ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 339

នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារស្រូវ-អង្ករគឺជាការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ដែលទាមទារឲ្យមានការសហការគ្នាល្អ រួមគ្នាពិនិត្យលើបញ្ហាប្រឈមនានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ តាមរយៈការក្តោបព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីពិភាក្សារកដំណោះស្រាយមានរយៈពេលវែង ទទួលយកបានទាំងអស់គ្នា និងមានផលប្រយោជន៍រួមជាលក្ខណៈសេដ្ឋកិច្ច ទាំងសម្រាប់វិស័យឯកជន​​ និងសេដ្ឋកិច្ចជាតិ។
អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៣សំខាន់ រួមមាន ផ្នែកផលិតកម្មនិងការដាំដុះ ផ្នែកផលិតកម្ម-ការកិនកែច្នៃ ផ្នែកពន្ធដារក្នុងវិស័យស្រូវអង្ករ។ សហគមន៍អ្នកផលិត តំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្ដាប់និងពិភាក្សាយ៉ាងលម្អិតលើរបៀបវារៈទាំង៣ និងសំណើរបស់ភាគីឯកជន មុននឹងឯកឧត្តមរដ្ឋមន្ដ្រី សហប្រធានក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) ផ្ដល់ជម្រើសដំណោះស្រាយចំពោះសំណើនីមួយៗ។
ចំពោះសំណើមួយចំនួនដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដល់ភាគីឯកជន លើកយកទៅប្រជុំពិភាក្សាជាមួយក្រុមការងារទទួលបន្ទុក ដើម្បីទទួលបានដំណោះស្រាយដែលមានលក្ខណៈប្រាកដនិយម អាចអនុវត្តបាន និងទទួលបានផលចំណេញទាំងអស់គ្នា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៦ កញ្ញា ២០២៤ 69

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយអង្គភាពសារព័ត៌មានត្នោត អ៊ែប

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យអង្គភាពសារព័ត៌មានត្នោត អ៊ែប ចូលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៦ កញ្ញា ២០២៤ 66

១០០ឆ្នាំ នៃដំណាំកៅស៊ូនៅកម្ពុជា

ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដែលកាលណោះ ជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 136

កឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុន កូវីផាម៉ា ក្រុមហ៊ុ វ៉ារ៉ាណាស៊ី និងក្រុមហ៊ុន សេដ្ឋិកុលា ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុន កូវីផាម៉ា ក្រុមហ៊ុ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 134

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅក្នុងឃុំត្រមូង ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានប្រជុំពិភាក្សាការងារនៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៤ 123

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញចូលរួមវេទិកាបូកសរុប និងប្រកាសលទ្ធផលនៃកម្មវិធីអ្នកដឹកនំាសាកលឆ្នំា២០២៤ ក្រោមប្រធានបទ ការលើកកម្ពស់ផលិតភាពកសិកម្ម​តាមរយៈបច្ចេកវិទ្យាទំនើប និងឌីជីថលនីយកម្មកសិកម្មនៅកម្ពុជា

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការី មកពីអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានកសិ-ឧស្សាហកម្ម...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៤ 206

លិខិតអបអរសាទរ ពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនចំពោះ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

លិខិតអបអរសាទរ ពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនចំពោះ សម្ដេចអគ្គមហាសេនាធិបតីតេជោ...
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 197

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ស្ថានភាពទឹកជំនន់ទន្លេមេគង្គ
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 226

សេចក្តីជូនដំណឹង ស្តីពី ការប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងជាប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្តីជូនដំណឹង ស្តីពី ការប្រកាសជ្រើសរើសបេក្ខភាពសម្រាប់មុខតំណែងជាប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 227

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបសម្តែងការគួរសមជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (Mid-term Review Mission ADB) សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)

នៅរសៀលថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី...
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 220

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបបទល្មើសជលផល នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលព្រៃវែង រួមជាមួយអធិការដ្ឋានរដ្ឋបាលជលផល...
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 216

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ជួបពិភាក្សាជាមួយក្រុមហ៊ុន សុភក្តិនីកា អំពីការងាររៀបចំកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានជួបពិភាក្សាជាមួយក្រុមហ៊ុន សុភក្តិនីកា អ៉ិនវេសមេន...
ចេញ​ផ្សាយ​ ១៣ កញ្ញា ២០២៤ 216

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យវឌ្ឍនភាពសិប្បកម្មកែច្នៃកៅស៊ូសន្លឹក ស្ថិតនៅក្នុងឃ្មុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ចាម

នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យវឌ្ឍនភាពសិប្បកម្មកែច្នៃកៅស៊ូសន្លឹក...