ព័ត៌មានផ្សេងៗទៀត
វគ្គបណ្តុះបណ្តាលស្តីពី៖ ប្រព័ន្ធតាមដាន និងវាយតម្លៃថវិកាកម្មវិធី សម្រាប់អង្គភាពថវិកាថ្នាក់កណ្តាល ចាប់ពីថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម ដែលរៀបចំដោយការិយាល័យសម្របសម្រួល តាមដាន និងវាយតម្លៃគម្រោង សិក្ខាកាមចូលរួមចំនួន៥៥នាក់ ស្រី១៥នាក់ ក្នុងគោលបំណង៖ ១)ផ្តល់ចំណេះដឹង និងបទពិសោធន៍លើការងាររៀបចំផែនការថវិកា និងប្រព័ន្ធតាមដាននិងវាយតម្លៃថវិកាកម្មវិធី ក្នុងបរិបទនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ២)ពង្រឹងសមត្ថភាពមន្ត្រីជំនាញ ក្នុងការអនុវត្តប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃថវិកាកម្មវិធីប្រកបដោយប្រសិទ្ធភាព។