នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព

ចេញ​ផ្សាយ​ ៨ មករា ២០១៩ 6629

នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព

តួនាទី និងភារកិច្ចរបស់នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាព

  • សិក្សាស្រាវជ្រាវអំពីទំនាក់ទំនង និងខ្សែសង្វាក់ផលិតកម្មផលផលិតផលជលផល

  • សិក្សាស្រាវជ្រាវកំណត់ស្តង់ដានៃគុណភាព និងសុវត្ថិភាពនៃផលផលិតផលជលផល

  • សិក្សាស្រាវជ្រាវតួនាទីនៃផល ផលិតផលជលផលក្នុងសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ

  • រៀបចំលិខិតបទដ្ឋានបច្ចេកទេស ដែលទាក់ទងទៅនឹងគុណភាព សុវត្ថិភាពការថែរក្សាការការពារគុណភាព

          ផលផលិតផលជលផល និងស្ថានភាពសុខភាពវារីជាត

  • ដោះស្រាយរាល់បញ្ហាដែលទាក់ទងទៅនឹងអនាម័យ គុណភាព សុវត្ថិភាពផល ផលិតផលជលផលនៅក្នុងផ្នែកផលិតកម្មកែច្នៃ និងអាជីវកម្ម

  • តាមដានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលផលិតផលជលផល និងចត្ថាទ្បីស័ក

  • វិភាគវាយតម្លៃ និងបញ្ជាក់គុណភាព សុវត្ថិភាពជលផលផលិតផលជលផល

  • សិក្សាស្រាវជ្រាវទៅលើសេដ្ឋកិច្ចសង្គម និងទីផ្សារនៅក្នុងផលិតកម្មកែច្នៃ និងអាជីវកម្ម

  • សិក្សាស្រាវជ្រាវអំពីបច្ចេកទេសវេចខ្ចប់ និងការថែរក្សានិងរយៈពេលប្រើប្រាស់ផល ផលិតផលជលផល

  • បង្កើត រក្សាទុកមូលដ្ឋានទិន្នន័យបច្ចេកទេសវិទ្យាសាស្រ្ត និងផ្សព្វផ្សាយព័ត៌មានអំពី

          បច្ចេកទេសវិទ្យាកែច្នៃផលជលផល ព័ត៌មានទីផ្សារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

  • បណ្តុះបណ្តាលពីបច្ចេកទេសវិទ្យាកែច្នៃផលជលផល ព័ត៌មានទីផ្សារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

  • អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

រចនាសម្ព័ន្ឋនាយកដ្ឋាន

       នាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព មានការិយាល័យចំណុះ ចំនួន ៤ ដូចខាងក្រោម ៖

  1.   ការិយាល័យរដ្ឋបាល បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ

  2.   ការិយាល័យត្រួតពិនិត្យគុណភាព និងសុវត្ថិភាព

  3.   ការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា

  4.   ការិយាល័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ

        ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១ រូប និងអមដោយ អនុប្រធានមួយចំនួន

ជាជំនួយការតាមការចាំបាច់។ តួនាទី ភារកិច្ចការិយាល័យនីមួយៗមានដូចខាងក្រោម ៖


៧.១.ការិយាល័យរដ្ឋបាលបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ

  • រៀបចំចាត់ចែង និងគ្រប់គ្រងលិខិតរដ្ឋបាលនានារបស់នាយកដ្ឋាន

  • គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិករបស់នាយកដ្ឋាន

  • បណ្ដុះបណ្ដាល និងផ្សព្វផ្សាយឯកសារបទដ្ឋានបច្ចេកទេសអនាម័យ បច្ចេកទេសកែច្នៃម្ហូបអាហារការវេចខ្ចប់ ការដឹកជញ្ជូន ការថែរក្សាផលផលិតផលជលផល និងស្ថានភាពសុខភាពវារិជាត

  • ដល់សេវាកម្មបណ្ដុះបណ្ដាល ពិគ្រោះយោបល់សិក្សាស្រាវជ្រាវ និងសម្របសម្រួលលើជំនាញបច្ចេកទេសកែច្នៃផលផលិតផលជលផល

  • បង្កើត រក្សាទុក និងផ្សព្វផ្សាយនូវរាល់មូលដ្ឋានទិន្នន័យបច្ចេកទេស និងព័ត៌មានវិទ្យាសាស្ដ្រពាក់ព័ន្ធនឹងការកែច្នៃ ការវេចខ្ចប់ និងការ ថែរក្សាផល ផលិតផលជលផល

  • ផ្សព្វផ្សាយព័ត៌មានទីផ្សារ សន្ដិសុខ សុវត្ថិភាពស្បៀង និង អាហារូបត្ថម្ភទៅដល់អ្នកពាក់ព័ន្ធ

  • គ្រប់គ្រង ផ្ដល់សេវាកម្ម និងបង្កើតប្រព័ន្ធព័ត៌មានវិទ្យា ពាក់ព័ន្ធនឹងផ្នែកកែច្នៃផល ផលិតផលជលផល

  • រៀបចំ គ្រប់គ្រង និងអភិវឌ្ឍសមាគមកែច្នៃផល ផលិតផលជលផល

  • លើកកម្ពស់សមត្ថភាពយ៉េនឌ័រក្នុងការអភិវឌ្ឍន៍សមាគមអ្នកកែច្នៃផល ផលិតផលជលផលនិងអ្នកពាក់ព័ន្ឋ

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់នាយកដ្ឋាន

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

៧.២. ការិយាល័យត្រួតពិនិត្យគុណភាព និងសុវត្ថិភាព

  • តាមដានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផល ផលិតផលជលផល និងចត្ដាឡីស័ក

  • ដោះស្រាយរាល់បញ្ហាទាក់ទងទៅនឹងអនាម័យ គុណភាព សុវត្ថិភាពផលផលិតផលជលផលនៅក្នុងផ្នែកផលិតកម្មកែច្នៃនិងអាជីវកម្ម

  • តាមដាន ត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពនៃសន្និធិផល ផលិតផលជលផល និងចំណី សម្រាប់វារីវប្បកម្ម

  • ត្រួតពិនិត្យវាយតម្លៃ និងបញ្ជាក់អនាម័យទូក នាវានេសាទ ទីតាំងវារីវប្បកម្ម ផែត្រី កន្លែងកែច្នៃមធ្យោបាយដឹកជញ្ជូន ទីតាំងទិញលក់ និងសន្និធិ

  • វាយតម្លៃ និងបញ្ជាក់គុណភាព និងសុវត្ថិភាពផលផលិតផលជលផល

  • រៀបចំ និងគ្រប់គ្រងមន្ទីរពិសោធន៍ ដើម្បីវិភាគ និងបញ្ជាក់គុណភាព និងសុវត្ថិភាពផលផលិតផលជលផល

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ ។

៧.៣.ការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា

  • សិក្សាស្រាវជ្រាវដើម្បីកំណត់រយៈពេលប្រើប្រាស់ និងអភិវឌ្ឍន៍បច្ចេកទេសកែច្នៃ វេចខ្ចប់ថែរក្សាផល ផលិតផលជលផល

  • សិក្សាស្រាវជ្រាវកំណត់ស្ដង់ដារនៃគុណភាព និងសុវត្ថិភាពផលផលិតផលជលផល

  • សិក្សាស្រាវជ្រាវអំពីទំនាក់ទំនង និងខ្សែសង្វាក់ផលិតកម្ម ផលិតផលជលផល

  • សិក្សាស្រាវជ្រាវពីជាតិពុល សារធាតុគីមី និងមីក្រូជីវសាស្ដ្រនៅ ក្នុងផលផលិតផលជលផល

  • សិក្សាស្រាវជ្រាវគ្រប់គ្រង និងអភិវឌ្ឍលើប្រព័ន្ធហានិភ័យនៃផល ផលិតផលជលផល

  • សិក្សាស្រាវជ្រាវពីការជះឥទ្ធិពល នៃសកម្មភាពក្រោយពីប្រមូលផលលើបរិស្ថាន

  • រៀបចំលិខិតបទដ្ឋានបច្ចេកទេសដែលទាក់ទងទៅនឹងគុណភាព សុវត្ថិភាព ការថែរក្សាការការពារផលផលិតផលជលផល និងស្ដង់ដារអនាម័យនាវានេសាទ ទីតាំងវារីវប្បកម្ម ផែត្រីកន្លែងកែច្នៃ មធ្យោបាយ ដឹកជញ្ជូន និងទីតាំងសន្និធិ

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ ។

៧.៤. ការិយាល័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ

  • រៀបចំផែនការយុទ្ធសាស្ដ្រ និងតាមដានរាល់ផែនការសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ

  • សិក្សាស្រាវជ្រាវព័ត៌មានទីផ្សារនៅក្នុងផលិតកម្មកែច្នៃ និងអាជីវកម្ម

  • សិក្សាស្រាវជ្រាវពីតម្លៃបន្ថែម និងទំនាក់ទំនងទីផ្សារ ដែលទទួលបាន តាមរយៈបច្ចេកទេសនៃការកែច្នៃផល ផលិតផលជលផល

  • សិក្សាស្រាវជ្រាវតួនាទីនៃផល ផលិតផលជលផលក្នុងសន្ដិសុខ សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភដើម្បីលើកកម្ពស់ជីវភាព និង សុខមាលភាពរបស់ប្រជាពលរដ្ឋ

  • សិក្សាស្រាវជ្រាវសមាសភាគអាហារូបត្ថម្ភ និងការប្រើប្រាស់ផល ផលិតផលជលផល

  • ចូលរួមផ្ដល់អនុសាសន៍ និងសេចក្ដីណែនាំបច្ចេកទេស ក្នុងការរៀបចំ ផែនការ តាមដានត្រួតពិនិត្យនិងវាយតម្លៃលើកម្មវិធីសន្ដិសុខ សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភសរុបរបាយការណ៍ប្រចាំខែនិងលទ្ធផលការងាររបស់ ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

 មន្ត្រីនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព

      មន្ត្រីនៅក្នុងនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពមានចំនួនសរុប ១៨(ស្រី ០៤ ប្រុស ១៤)

ចំនួននេះត្រូវបានបែង ចែកជាកំរិតជំនាញ ដូចខាងក្រោមនេះ៖

 

បណ្ឌិត

:

0២ នាក់

 

បរិញ្ញាប័ត្រជាន់ខ្ពស់

:

 ១០ នាក់

 

បរិញ្ញាប័ត្រ

:

 ០៨ នាក់

 

បរិញ្ញាប័ត្ររង

:

 ០០ នាក់

 

បឋម

:

 ០០ នាក់

 

បណ្តុះបណ្តាល

:

 ០០ នាក់

 ទំនាក់ទំនង

លោកបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និង គុណភាព

ទូរស័ព្ទៈ (៨ ៥៥) ០១៧ ៣៥៣ ៣៦៣

អ៊ីម៉ែល:

 

chhounchamnan@gmail.com

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 316

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 489

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 510

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 650

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 729

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 681

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 717

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1053

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1075

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1063

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1265

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1305

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...