ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្ម នៅខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៤ 460

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជីកសិកម្ម-ថ្នាំកសិកម្ម ដើម្បីលើកកម្ពស់គុណភាពជី ថ្នាំកសិកម្ម និងចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្មខុសច្បាប់នៅលើទីផ្សារ។

វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ឈឹម វុទ្ធា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានសិក្ខាកាមចូលរួមសរុប៨១នាក់ ក្នុងនោះមានអាជីវករចំនួន៦៣នាក់ មន្រ្តីកសិកម្មឃុំចំនួន១៨នាក់។

នាឱកាសនោះដែរ ឯកឧត្តម ឡោ រស្មី បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមឱ្យបានពេញលេញដើម្បីធានាថា ជី និងថ្នាំកសិកម្មដែលកំពុងធ្វើអាជីវកម្មនៅលើទីផ្សារមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករយើង និងការចំណាយថ្លៃដើមទាប ក៏ដូចជា ត្រូវទុកដាក់ជី-ថ្នាំកសិកម្ម សំបកវេចខ្ចប់ជី-ថ្នាំ បន្ទាប់ពីប្រើរួច ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស  ជៀសវាងផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យខូចគុណភាពដី និងដំណាំ និងអនុវត្តលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពទាំងអាជីវករ និងកសិករ ប្រកបដោយភាតរភាពបរិស្ថាន។

ឯកឧត្តមបញ្ជាក់ថា សិក្ខាកាមត្រូវសហការជាមួយអង្គភាពជំនាញ និងមន្រ្តីកសិកម្មឃុំជួយណែនាំដល់ប្រជាកសិករ ក្នុងគោលដៅធានាគុណភាពផលិតផលកសិកម្មសម្រាប់នាំចេញ ដើម្បីឆ្លើយតបទៅតាមបរិមាណនៃប្រទេសនាំចូល។ ទន្ទឹមនឹងនេះ សិក្ខាកាមទាំងអស់ត្រូវចូលរួមវគ្គបណ្តុះបណ្តាលនេះឱ្យបានចប់តាមកម្មវិធីដែលបានគ្រោងទុក ដើម្បីទទួលបានវិញ្ញាបនបត្រប្រកបដោយសមធម៌ និងមនសិការវិជ្ជាជីវៈ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៩ តុលា ២០២៤ 170

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយអាជ្ញាធរស្រុក ក្រុមការងារភូមិ-ឃុំ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៩​ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយអាជ្ញាធរស្រុក...
ចេញ​ផ្សាយ​ ០៩ តុលា ២០២៤ 156

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចូលរួមចុះទស្សនកិច្ច តំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ

នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញចូលរួមចុះទស្សនកិច្ច តំបន់អភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យ ។
ចេញ​ផ្សាយ​ ០៩ តុលា ២០២៤ 147

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជួបសំណេះសំណាលការងារ​ជាមួយអាជ្ញាធរក្រុង​ ក្រុមការងារភូមិ-សង្កាត់​ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃទី០៨​ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជួបសំណេះសំណាលការងារ​ជាមួយអាជ្ញាធរក្រុង​...
ចេញ​ផ្សាយ​ ០៩ តុលា ២០២៤ 155

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយអាជ្ញាធរស្រុក ក្រុមការងារភូមិ-ឃុំ នៅស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨​ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយអាជ្ញាធរស្រុក...
ចេញ​ផ្សាយ​ ០៨ តុលា ២០២៤ 198

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានដឹកនាំយកអំណោយកូនត្រី និងមេពូជ មកប្រគល់ជូនរដ្ឋបាលស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំយកអំណោយកូនត្រី និងមេពូជ ដែលជាអំណោយឯកឧត្ដមរដ្ឋមន្ត្រី ឌិត...
ចេញ​ផ្សាយ​ ០៧ តុលា ២០២៤ 248

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន 102 Farm Group

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន...
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 434

«ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ ដែលបានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន»

គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 381

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 387

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 354

អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ

ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤
ចេញ​ផ្សាយ​ ០៤ តុលា ២០២៤ 370

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលឱ្យមានរោងម៉ាសុីនកិនស្រូវធំៗមួយចំនួន នៅរង់ចាំទិញស្រូវពីប្រជាកសិករយើងដែលត្រូវការលក់បន្ទាន់ក្នុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ប្រសិនបងប្អូនប្រជាកសិករត្រូវការជំនួយបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទ 1289 ឬទាក់ទងទៅមន្ត្រីកសិកម្មនៅឃុំ ឬស្រុករបស់បងប្អូន ដែលមានលេខទូរសព្ទនៅក្នុងបញ្ជីនេះ៖ https://...
ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២៤ 464

ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពថ្លៃស្រូវ និងអំពាវនាវដល់ប្រជាកសិករ ឱ្យប្រុងប្រយ័ត្នពីការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់និងថ្មី...