ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុម​ការងារថ្នាក់ខេត្ត ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម រួមទាំង​បញ្ហាប្រឈមនានានៃការដាំបន្លែ នៅខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ៨ មេសា ២០២៦ 2141

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា បន្ទាប់ពីពិធីបើកសិក្ខាសា​លា​បណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ បានបន្ត​ដឹកនាំក្រុម​ការងារ​ថ្នាក់ខេត្ត ចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម និងលើកទឹក​ចិត្តដល់កសិករ ព្រមទាំងពិនិត្យបញ្ហាប្រឈមនានា របស់ក្រុមហ៊ុនដាំ​បន្លែចិន នៅក្នុងខេត្តមណ្ឌលគិរី។
គោលបំណងនៃការចុះពិនិត្យនេះ ដើម្បីជួបសួរសុខទុក្ខ និងលើកទឹក​ចិត្ត​កសិករ ព្រមទាំងស្វែងយល់អំពីស្ថានភាពផលិតកម្ម វឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗ ដែលកើតមានក្នុងការអនុវត្តការងារ​កសិកម្ម​ប្រចាំថ្ងៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងជំរុញការអភិវឌ្ឍ​វិស័យកសិកម្មឱ្យកាន់តែប្រសើរឡើង។
នាដំណើរចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន និង​ក្រុមការងារក៏បានពិភាក្សាអំពីឧបសគ្គ ភាពជោគជ័យ និងបញ្ហា​រាំងស្ទះនានា ដើម្បីស្វែងរកដំណោះស្រាយសមស្រប ឆ្លើយតបនឹង​ស្ថានភាពជាក់ស្តែង និងជំរុញបង្កើនប្រសិទ្ធភាពផលិតកម្មជាដើម។
សូមបញ្ជាក់ថា ការដាំដុះបន្លែនៅតំបន់នោះត្រូវបានអនុវត្តទាំងក្នុង និងក្រៅផ្ទះសំណាញ់ ដែលផ្ទះសំណាញ់មានសមត្ថភាពការពារក​ម្តៅថ្ងៃ និងសត្វល្អិត ព្រមទាំងអាចបើកចំហខ្យល់បានល្អ ជួយបង្កើន​គុណភាព និងទិន្នផលដំណាំ ព្រមទាំងការផលិតផ្តោតលើបន្លែដែល​មានតម្រូវការខ្ពស់នៅទីផ្សារ ដែលមានដូចជា៖ ត្រសក់ ម្ទេស និងល្ពៅ ជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 289

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 490

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 533

ក្រសួងកសិកម្ម និងធនាគារពិភពលោកពិនិត្យវឌ្ឍនភាពគម្រោងជួយកសិករចិញ្ចឹមសត្វខ្នាតតូច ៣០ ០០០ គ្រួសារ នៅខេត្តចំនួន៣

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំបញ្ចប់បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១...
ចេញ​ផ្សាយ​ ២០ កក្កដា ២០២៦ 638

ក្រសួងកសិកម្មបើកវគ្គបណ្តុះ​បណ្តាល ស្តីពី «វិធានការចម្រុះគ្រប់គ្រង​សមាសភាពចង្រៃ (IPM) កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ក្នុង​ផលិត​កម្ម​ដំណាំស្រូវ និងបន្លែ»

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជា​អធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ២០ កក្កដា ២០២៦ 710

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីអណ្តែងចំនួន ៧៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាមជូនដល់កងកម្ម្លាំងការពារព្រំដែន ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីអណ្តែងចំនួន...
ចេញ​ផ្សាយ​ ១៩ កក្កដា ២០២៦ 809

ក្រសួងកសិកម្ម និងធនាគារពិភពលោកពិនិត្យវឌ្ឍនភាពគម្រោងជួយកសិករចិញ្ចឹមសត្វខ្នាតតូច ៣០ ០០០ គ្រួសារ នៅខេត្តចំនួន៣

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំបញ្ចប់បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១...
ចេញ​ផ្សាយ​ ១៩ កក្កដា ២០២៦ 784

ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅខេត្តរតនគិរី

នៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ...
ចេញ​ផ្សាយ​ ១៩ កក្កដា ២០២៦ 814

ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាប សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាបបទ​ល្មើស​នេសាទ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និង​បង្ក្រាប​បទល្មើសជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ដឹកនាំដោយ​លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើង​បឹង​ទន្លេសាប...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 900

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ​ចុះល្បាត និងបង្រ្កាប បទល្មើសនេសាទ ក្នុងភូមិសាស្ត្រពីរខេត្តនៅបឹងទន្លេសាប

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ អមដំណើរដោយលោក...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 918

យុទ្ធនាការផ្សព្វផ្សាយ គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តតាកែវ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​គម្រោង​លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 842

ខណ្ឌរដ្ឋបាលជលផលបាត់ដំបង ចុះបង្ក្រាបបទល្មើសជលផល នៅ​ចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជួង សុភា នាយខណ្ឌរដ្ឋបាល​ជលផលបាត់ដំបង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងបង្ក្រាបបទ​ល្មើសជលផលនៅចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 855

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំនងរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ

នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាប្រធានគណៈអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំនងរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ...