ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៦ មីនា ២០២៥ 371

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាងនាមក្រុមការងារថ្នាក់ជាតិ ឯកឧត្តមរដ្ឋមន្ត្រី មានគោលបំណងពិនិត្យ និងរកគន្លឹះកែលម្អស្ថានភាពជាក់ស្តែងគ្រប់អនុវិស័យឱ្យមានភាពល្អប្រសេីរ ការពិនិត្យលេីការងារកសិកម្ម និងណែនាំឱ្យគិតគូរពិចារណាងាកមកដាំពូជស្រូវដែលមានតម្លៃទីផ្សារល្អផ្សាភ្ជាប់ការចងក្រងសហគមន៍កសិកម្មទំនេីប ដែលជាគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច មានការគិតគូរថ្មី ទទួលបានផលប្រយោជន៍រួម មានផលចំនេញសេដ្ឋកិច្ច និងទទួលបានទុនកម្ចីសម្រាប់ផលិតកម្ម ជាជាងការទិញធាតុចូលកសិកម្មដោយជំពាក់ដេប៉ូឬក្រុមហ៊ុន។

ស្របពេលជាមួយគ្នានេះ អភិបាលស្រុកព្រះនេត្រព្រះ និងរដ្ឋបាលឃុំរហាល បានថ្លែងអំណរគុណការយកចិត្តទុកដាក់របស់ កឧត្តមរដ្ឋមន្ត្រី និងក្រុមការងារថ្នាក់ជាតិ ដែលបានខិតខំជួយដល់ប្រជាកសិករ ជាក់ស្តែងការចរចាជាមួយម្ចាស់ដីជួលឱ្យបន្ធូរបន្ថយថ្លៃជួលដីដល់កសិករដាំស្រូវ ជួយអន្តរាគមន៍ថ្លៃស្រូវឱ្យទទួលបានសមរម្យ និងបានសំណូមពរឱ្យមានក្រុមការងារចុះណែនាំពីដំណេីរការនៃការចងក្រងសហគមន៍កសិកម្មទំនេីប។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ខិតខំជំរុញការងារផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសេីរ រហ័ស និងមានប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋ ជាពិសេសលេីកកម្ពស់ការយល់ដឹង និងមានទស្សនៈវិស័យវែងឆ្ងាយលេីការងារកសិកម្មណែនាំដល់កសិករដាំក្នុងកម្រិតមួយទទួលបានផលចំនេញសេដ្ឋកិច្ច និងកាត់បន្ថយថ្លៃដេីមផលិត៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12