ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារជំនាញពីអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល និងមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានជួបពិភាក្សាការងាររៀបចំផែនការផលិត និងផ្គត់ផ្គងស្បៀងអាហារជូនកងទ័ពនៅជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ គោលដៅខេត្តឧត្តរមានជ័យជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមនិងក្រុមការងារ ក៏បានចុះពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែ ទីតាំងចិញ្ចឹមទាយកស៊ុត និងត្រី ដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ ធ្វើយ៉ាងណាជំរុញការងារទាំងអស់នេះឱ្យបានលឿន និងទាន់សភាពការណ៍៕