ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមក្នុងពិធី​ប្រគល់​លិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន និងសប្បុរស​ជននានា ដែលបានជួយឧបត្ថម្ភរៀបចំកសិដ្ឋានបន្លែកាយឬទ្ធិ នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ១១ មករា ២០២៦ 2692

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់​លិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន និងសប្បុរសជន នានា​ដែល​បានជួយឧបត្ថម្ភរៀបចំកសិដ្ឋានបន្លែកាយឬទ្ធិ នៅ​ខេត្ត​សៀមរាប។
ពិធីនេះរៀបចំនៅកសិដ្ឋានបន្លែកាយឬទ្ធិ ស្ថិតនៅឃុំបាគង (ផ្លូវ​បេតុង​ជិតស្ពានក្អែក) មានការចូលរួមពី ឯកឧត្តម ឈឿង គីរីរ័ត្ន ទីប្រឹក្សាក្រសួង លោក ឌី រ៉ាដូ អភិបាលរងខេត្ត លោកប្រធាន​មន្ទីរកសិកម្មខេត្តសៀមរាប  លោកស្រីប្រធានមន្ទីរកិច្ចការនារី និងជា​ប្រធានសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប លោកអភិបាលស្រុកប្រាសាទបាគង និងក្រុមហ៊ុនវិស័យឯកជន និងសប្បុរសជននានា សរុបអ្នកចូលរួមប្រមាណ១០០នាក់។ 
សូមបញ្ជាក់ថា ក្រុមហ៊ុនដែលជួយគាំទ្រឧបត្ថម្ភរួមមាន៖ ក្រុមហ៊ុន​ជី​ក្បាលក្របី ក្រុមហ៊ុនជីត្រីកោណ ក្រុមហ៊ុនម៉ាលីសានគ្រុប ក្រុម​ហ៊ុន EGE ក្រុមហ៊ុនវិរៈប៊ុនថាំ ក្រុមហ៊ុនទុយោជីបម៉ុង។ ចំណែក​កសិដ្ឋាន​បន្លែរបស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ដាំដុះ​លើ​​ផ្ទៃដីទំហំ ២ហិកតា ដែលទទួលបានការគាំទ្របច្ចេក​ទេស​ពី​ក្រសួង​កសិកម្ម រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុក​ប្រាសាទ​បាគង បានរៀបចំចប់សព្វគ្រប់ទាំងស្រុង និងធ្វើការផ្ទេរជូន​ដល់​សមាគមកាយឫទ្ធិនារី សាខាខេត្តសៀមរាប ដើម្បីគ្រប់គ្រងបន្ត ហើយ​ក្រសួងកសិកម្មនឹងនៅបន្តគាំទ្រដោយមានមន្ត្រីកសិកម្មឃុំ និងមន្ត្រីជំនាញជួយចុះពិនិត្យជាប្រចាំផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 245

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 473

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 520

ក្រសួងកសិកម្ម និងធនាគារពិភពលោកពិនិត្យវឌ្ឍនភាពគម្រោងជួយកសិករចិញ្ចឹមសត្វខ្នាតតូច ៣០ ០០០ គ្រួសារ នៅខេត្តចំនួន៣

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំបញ្ចប់បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១...
ចេញ​ផ្សាយ​ ២០ កក្កដា ២០២៦ 630

ក្រសួងកសិកម្មបើកវគ្គបណ្តុះ​បណ្តាល ស្តីពី «វិធានការចម្រុះគ្រប់គ្រង​សមាសភាពចង្រៃ (IPM) កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ក្នុង​ផលិត​កម្ម​ដំណាំស្រូវ និងបន្លែ»

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជា​អធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ២០ កក្កដា ២០២៦ 704

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីអណ្តែងចំនួន ៧៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាមជូនដល់កងកម្ម្លាំងការពារព្រំដែន ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ន នៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីអណ្តែងចំនួន...
ចេញ​ផ្សាយ​ ១៩ កក្កដា ២០២៦ 804

ក្រសួងកសិកម្ម និងធនាគារពិភពលោកពិនិត្យវឌ្ឍនភាពគម្រោងជួយកសិករចិញ្ចឹមសត្វខ្នាតតូច ៣០ ០០០ គ្រួសារ នៅខេត្តចំនួន៣

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំបញ្ចប់បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១...
ចេញ​ផ្សាយ​ ១៩ កក្កដា ២០២៦ 779

ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំវេទិកាសាធារណៈស្តីពីការត្រួតពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៅខេត្តរតនគិរី

នៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរកែវ...
ចេញ​ផ្សាយ​ ១៩ កក្កដា ២០២៦ 803

ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាប សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាបបទ​ល្មើស​នេសាទ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និង​បង្ក្រាប​បទល្មើសជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ដឹកនាំដោយ​លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើង​បឹង​ទន្លេសាប...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 897

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ​ចុះល្បាត និងបង្រ្កាប បទល្មើសនេសាទ ក្នុងភូមិសាស្ត្រពីរខេត្តនៅបឹងទន្លេសាប

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ អមដំណើរដោយលោក...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 915

យុទ្ធនាការផ្សព្វផ្សាយ គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តតាកែវ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​គម្រោង​លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 838

ខណ្ឌរដ្ឋបាលជលផលបាត់ដំបង ចុះបង្ក្រាបបទល្មើសជលផល នៅ​ចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជួង សុភា នាយខណ្ឌរដ្ឋបាល​ជលផលបាត់ដំបង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងបង្ក្រាបបទ​ល្មើសជលផលនៅចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 847

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំនងរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ

នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាប្រធានគណៈអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំនងរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ...