នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានសហការជាមួយខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម សហគមន៍នេសាទចុងឃ្នៀស ដឹកនាំដោយលោក ពត វណ្ណដេត រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលសង្កាត់ចុងឃ្នៀស និងប្រជាការពារ ដឹកនាំដោយលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប មន្ទីរបរិស្ថានខេត្តសៀមរាប និងកម្លាំងកងទ័ពចំណុះយោធភូមិភាគទី ៤ បានចុះត្រួតពិនិត្យ និងទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ គឺធ្វើឡើងចាប់ពីចំណុចមាត់ពាមចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ចំណុចជ្រោយពពាយ ចំណុចថ្គោល និងចំណុចអូរប្រតប់ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
ជាលទ្ធផល កម្លាំងចម្រុះបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍ស្បៃមុងខុសច្បាប់នៅនឹងកន្លែងចំនួន ០១ ករណី រួមមាន៖ របាំងស្បៃមុងចំនួន ១១៥ ខ្សែ សាច់ស្បៃមុងប្រវែង ៥,៥៥០ ម៉ែត្រ ក្បាលលូស្បៃមុងចំនួន ១៥ គ្រឿង បង្គោលចំរឹងចំនួន ១,២០០ ដើម ព្រមទាំងបានធ្វើការចាក់លែងត្រីចម្រុះប្រមាណ ១០០ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញផង