ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា

ចេញ​ផ្សាយ​ ២៥ តុលា ២០២៤ 2256

នារសៀលថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម​រដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម​ និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់​ ដឹងពីទំហំផ្ទៃដី​ក្នុងការអនុវត្តជាក់ស្តែង​ គម្រោងចំណាយជាក់លាក់​ ស្វែងយល់ពីបញ្ហាប្រឈមនានា និងវិនិយោគចំគោលដៅ​ ទទួលបានផលចំនេញពិតប្រាកដ។

លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នា​ (MoU) ត្រូវមានភាពបុរេសកម្ម​ និងមានខ្លឹមសារគ្រប់គ្រាន់អាចទទួលយកបានទាំងអស់គ្នា​ ទេីបអាចវិនិយោគប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់​ ព្រមទាំងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

សូមរំឭកជូនថា​ យោងតាមស្មារតីនៃកិច្ចជំនួបរវាង​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជាមួយឯកឧត្ត​ម​ Manuel Marrero Cruz នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រទេសគុយបា​ ក្នុងដំណេីរទស្សនកិច្ចមកកាន់ក​ម្ពុជាកាលពីថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២២​ សម្តេចតេជោ​ អតីតនាយករដ្ឋមន្ដ្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់ជំនួយអង្ករចំនួន​ ៦ពាន់តោន និងសន្យាផ្តល់នូវជំនួយបច្ចេកទេសកសិកម្ម​បន្ថែមទៀតដល់ប្រទេសគុយបា​ ព្រមទាំងស្វាគមន៍អ្នកជំនាញការកសិកម្ម​ ដើម្បីមកសិក្សាស្វែងយល់​ និងដកពិសោធន៍លេីបច្ចេកទេសដាំដុះកសិកម្ម​ ជាពិសេសដំណាំស្រូវកម្ពុជា។

សូមបញ្ជាក់ជូនផងដែរថា ​កិច្ចប្រជុំនេះ​មានគោលបំណងពិភាក្សាពីការពិសោធ និងវាយតម្លៃភាពសមស្របនៃប្រភេទពូជស្រូវរបស់កម្ពុជា​ ដេីម្បីដាំដុះសាកល្បងនៅសាធារណរដ្ឋគុយបា​ ដោយកម្ពុជាមានបំណង​នាំយកពូជ​ស្រូវកង្រី​ ពូជស្រូវស្រង៉ែថ្មី​ និងពូជផ្សេងទៀត​តាមការសម្រេចរបស់ភាគីទាំងពីរ​ និងផ្តល់បច្ចេកទេស​ សម្ភារៈកសិកម្មចាំបាច់សម្រាប់ប្រេីប្រាស់ក្នុងការពិសោធ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការវិនិយោគស្រូវអង្កររបស់កម្ពុជា​នៅសាធារណរដ្ឋគុយបា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 170

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 169

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 161

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 224

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 223

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 241

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 250

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 305

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 320

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 387

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 395

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 565

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...