ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា

ចេញ​ផ្សាយ​ ២៥ តុលា ២០២៤ 238

នារសៀលថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម​រដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម​ និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់​ ដឹងពីទំហំផ្ទៃដី​ក្នុងការអនុវត្តជាក់ស្តែង​ គម្រោងចំណាយជាក់លាក់​ ស្វែងយល់ពីបញ្ហាប្រឈមនានា និងវិនិយោគចំគោលដៅ​ ទទួលបានផលចំនេញពិតប្រាកដ។

លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នា​ (MoU) ត្រូវមានភាពបុរេសកម្ម​ និងមានខ្លឹមសារគ្រប់គ្រាន់អាចទទួលយកបានទាំងអស់គ្នា​ ទេីបអាចវិនិយោគប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់​ ព្រមទាំងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

សូមរំឭកជូនថា​ យោងតាមស្មារតីនៃកិច្ចជំនួបរវាង​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជាមួយឯកឧត្ត​ម​ Manuel Marrero Cruz នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រទេសគុយបា​ ក្នុងដំណេីរទស្សនកិច្ចមកកាន់ក​ម្ពុជាកាលពីថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២២​ សម្តេចតេជោ​ អតីតនាយករដ្ឋមន្ដ្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់ជំនួយអង្ករចំនួន​ ៦ពាន់តោន និងសន្យាផ្តល់នូវជំនួយបច្ចេកទេសកសិកម្ម​បន្ថែមទៀតដល់ប្រទេសគុយបា​ ព្រមទាំងស្វាគមន៍អ្នកជំនាញការកសិកម្ម​ ដើម្បីមកសិក្សាស្វែងយល់​ និងដកពិសោធន៍លេីបច្ចេកទេសដាំដុះកសិកម្ម​ ជាពិសេសដំណាំស្រូវកម្ពុជា។

សូមបញ្ជាក់ជូនផងដែរថា ​កិច្ចប្រជុំនេះ​មានគោលបំណងពិភាក្សាពីការពិសោធ និងវាយតម្លៃភាពសមស្របនៃប្រភេទពូជស្រូវរបស់កម្ពុជា​ ដេីម្បីដាំដុះសាកល្បងនៅសាធារណរដ្ឋគុយបា​ ដោយកម្ពុជាមានបំណង​នាំយកពូជ​ស្រូវកង្រី​ ពូជស្រូវស្រង៉ែថ្មី​ និងពូជផ្សេងទៀត​តាមការសម្រេចរបស់ភាគីទាំងពីរ​ និងផ្តល់បច្ចេកទេស​ សម្ភារៈកសិកម្មចាំបាច់សម្រាប់ប្រេីប្រាស់ក្នុងការពិសោធ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការវិនិយោគស្រូវអង្កររបស់កម្ពុជា​នៅសាធារណរដ្ឋគុយបា៕

Other News
ចេញ​ផ្សាយ​ ២៨ តុលា ២០២៤ 61

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ...
ចេញ​ផ្សាយ​ ២៦ តុលា ២០២៤ 209

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពេាះ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពេាះ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ
ចេញ​ផ្សាយ​ ២៦ តុលា ២០២៤ 190

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ...
ចេញ​ផ្សាយ​ ២៥ តុលា ២០២៤ 239

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា

នារសៀលថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ​...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៤ 310

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈេីអាស៊ានលេីកទី៤៦​ (46th AMAF) កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈេីអាស៊ានបូកបីលេីកទី២៤​ (24th AMAF Plus Three) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម​ និងព្រៃឈេីអាស៊ាន-ឥណ្ឌាលេីកទី៨ ​(8th AIMMAF)

នាព្រឹកថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈេីអាស៊ានលេីកទី៤៦...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 297

ផ្សោតពណ៌ផ្កាឈូក ទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត

តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 280

ផ្សោតពណ៌ផ្កាឈូក ទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត

តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 259

ផ្សោតពណ៌ផ្កាឈូក ទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត

តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 289

អបអរសាទរ ខួបលើកទី៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤

អបអរសាទរ ខួបលើកទី៣៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤
ចេញ​ផ្សាយ​ ២០ តុលា ២០២៤ 427

សារលិខិតជូនពរ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ

សារលិខិតជូនពរ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុគម្រប់ ៤៧ឆ្នាំ...
ចេញ​ផ្សាយ​ ១៨ តុលា ២០២៤ 483

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់...
ចេញ​ផ្សាយ​ ១៦ តុលា ២០២៤ 801

សារលិខិតអបអរសាទរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជា "ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា"

សារលិខិតអបអរសាទរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ...