ព័ត៌មានផ្សេងៗទៀត
នាសប្តាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត និងមន្រ្តីនីតិកម្មកសិកម្មខេត្ត បានយកចិត្តទុកដាក់ចុះត្រួតពិនិត្យវាយតម្លៃឃ្លាំងសន្និធីជី-ថ្នាំកសិកម្ម និងដេប៉ូជី-ថ្នាំកសិកម្មនៅតាមបណ្ដាខេត្តមួយចំនួន ។
តាមរយៈការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការណែនាំដល់ក្រុមហ៊ុន ឱ្យរៀបចំទុកដាក់ជី-ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេសដើម្បីធានាបាននូវសុខុមាលភាព និងភាតរភាពបរិស្ថានដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនោះ។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានអប់រំណែនាំដល់អាជីវករឱ្យយល់ដឹងពីច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំ-ជីកសិកម្ម និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវដើម្បីជៀសវាងការផាកពិន័យ៕