ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង កោតសរសើរដែលបរិបទផលិតកម្មកសិកម្មបានកើនឡើងជាលំដាប់ និងស្នើសុំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធបង្កើនការងារ ជាមួយគ្នាឱ្យកាន់តែជិតស្និត ក្នុងការពង្រីក ទីផ្សារបន្ថែមក្នុងការវិនិយោគកសិកម្ម កសិឧស្សាហកម្ម ដើម្បីជួយស្រូបយកកសិផលក្នុងស្រុក ធ្វើការកែច្នៃបង្កើនតម្លៃបន្ថែម និងដោះស្រាយបញ្ហាប្រឈម ផ្នែកទីផ្សារសម្រាប់កសិផល ដែលកកស្ទះឱ្យមានលទ្ធភាពចូលទីផ្សារធំៗ តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលកម្ពុជា ជាប្រទេសចុះហត្ថលេខីកន្លងទៅ។ ឯកឧត្តមថ្លែង ដូច្នេះនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕